adverise with khmeread Untitled 1

ឃាត់​តា​ចាស់​ម្នាក់​រំលោភ​កុមារី​អាយុ​១៤​ឆ្នាំ​

      កំពង់ឆ្នាំង ៖ តា​វ័យ​៧៥​ឆ្នាំ​ម្នាក់ ត្រូវបាន​តុលាការខេត្ត​កំពង់ឆ្នាំង សម្រេច​ឃុំខ្លួន ក្នុង​ពន្ធនាគារ​ខេត្ត នៅ​ថ្ងៃទី​១៥​កុម្ភ​:​ឆ្នាំ​២០១៦ ដោយ​ចោទប្រកាន់​ពីបទ​ចាប់រំលោភ​កុមារី​អាយុ​១៤​ឆ្នាំ​ម្នាក់ បានសម្រេច​ជាច្រើនលើក​។​

     ប៉ូលិស​និយាយថា ជនល្មើស​បានធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​តាំងពី​ចុងឆ្នាំ​២០១៥ រហូតដល់​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦ ទើប​បែកការ​ត្រូវបាន​ឪពុកម្តាយ កុមារី​រងគ្រោះ​ដាក់ពាក្យ​ប្តឹង ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៤ កុម្ភៈ ឆ្នាំ​២០១៦ ។​

    ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនល្មើស​ឈ្មោះ អ៊ុក ជូ អាយុ​៧៥​ឆ្នាំ ស្នាក់នៅ​ចំណុច​ក្នុងភូមិ​តាំង​ក្រង ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។ ចំណែក​កុមារី​រងគ្រោះ មាន​អាយុ​១៤​ឆ្នាំ​ត្រូវបាន​ជនល្មើស​លួងលោម​ចាប់រំលោភ​នៅក្នុង​អំឡុង​ខែធ្នូ ឆ្នាំ​២០១៥​។​ក្រោយពេល​ចាប់រំលោភ ហើយ​បាន​គំរាម​សម្លាប់ចោល បើសិន​កុមារី​រូបនោះ ហ៊ាន​ប្រាប់​ឪពុកម្តាយ និង​អ្នក​ផ្សេងទៀត ។​

     នៅ​រសៀល​ថ្ងៃទី​១២ កុម្ភៈ ឆ្នាំ​២០១៦ ពេល​កុមារី​រូបនោះ ទៅ​ឃ្វាលគោ​នៅ​ចុង​ភូមិ ពេល​មានឱកាស​ស្ងាត់​ជនល្មើស​បាន​ចាប់​កុមារី​រងគ្រោះ​រំលោភ​ម្តងទៀត នៅក្រោម​ដើមឈើ​។​ក្នុងពេលនោះ​ប្រជាពលរដ្ឋ​ក៏បាន​ប្រះ​ឃើញ ហើយ​ក៏បាន​ប្រាប់​ឪពុកម្តាយ​ប្តឹង ឲ្យ​ចាប់ខ្លួន​ជនល្មើស​តែម្តង​។​

     ជនល្មើស​បាន​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​លួ​ម​លោម​កុមារី​រូបនោះ​រំលោភ​ពិតមែន តែ​មិន​ចាំ​ថ្ងៃខែ​គ្រាន់តែ​ដឹងថា បាន​រំលោភ​ច្រើនដង តាំងពី​ចុងឆ្នាំ​២០១៥ រហូតដល់ ថ្ងៃទី​១២ កុម្ភៈ ឆ្នាំ​២០១៦ មាន​គេ​ទាន់​ទើប​បែកការ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ហើយ​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​នៅ​ថ្ងៃទី​១៥​កុម្ភៈ ឆ្នាំ​២០១៦៕​

adverise with khmeread

មតិយោបល់