អ្នកបម្រើចេះតែឆ្ងល់លោកតាម្នាក់កុម្ម៉ង់អាហារពីរនាក់ ហើយអង្គុយនិយាយម្នាក់ឯង នៅពេលសួរទើបដឹងរឿងតក់ស្លុតមួយកើតឡើង!

លោកតាម្នាក់បានមកភោជនីយដ្ឋានបារាំងមួយកន្លែងដើម្បីមកស្រស់ស្រូបអាហារនៅថ្ងៃខួបអាពាហ៍ពិពាហ៍លើកទី ៥០ របស់គាត់។

ពេលគាត់ទៅដល់ហាងបារាំងនោះគាត់និយាយម្នាក់ឯងយ៉ាងដូច្នេះថា "អូនសម្លាញ់ បងសម្រេចចិត្តបង្កើតភាពភ្ញាក់ផ្អើលមួយក្នុងរាត្រីនេះ ដើម្បីអបអរខួបអាពាហ៍ពិពាហ៍លើកទី ៥០ របស់ពួកយើង។ បងមានអារម្មណ៍សោកស្ដាយណាស់ ដែលមិនបានយកអូនមកភោជនីដ្ឋានម្ដងសោះ និងមិនដែលជូនផ្កាអូនទៀត។ ព្រោះបងគិតថា វាចំណាយលុយឥតប្រយោជន៍។ លើកលែងទោសឱ្យបងផង ដែលបងមិនបានជូនអូនបរិភោគអាហារចូលចិត្ត ព្រោះបងអាឡែរហ្ស៊ីជាមួយនឹងវា។ អត់ទោសឱ្យបងផង ដែលបងអត់ដែលទិញគ្រឿងអលង្ការឱ្យអូន ព្រោះបងទម្លាប់សន្សំសំចៃ។ អត់ទោសបងផង ដែលបងមិនសូវនិយាយពាក្យស្រឡាញ់អូនឱ្យបានច្រើន"។

មួយសន្ទុះក្រោយមក អ្នកបម្រើម្នាក់បានមកសួរថា "លោក តើលោកកំពុងរង់ចាំប្រពន្ធមែនទេ?"។

បុរសចំណាស់នោះនិយាយថា "អត់ទេ! ប្រពន្ធខ្ញុំបានស្លាប់ហើយ! អ្វីដែលនៅសេសសល់សម្រាប់ខ្ញុំ គឺវិប្បដិសារី ដែលខ្ញុំមិនអាចរកពេលវេលាដើម្បីប្រាប់ប្រពន្ធថាតើខ្ញុំស្រឡាញ់គាត់ប៉ុណ្ណាទេ"៕

adverise with khmeread