រហូតមកទល់ម៉ោង៧ព្រឹកនេះ អំណាចអគ្គីភ័យកំពុងតែឆាបឆេះ រោងចក្រកាត់ដេរ ក្នុងសួនឧស្សាហកម្មវឌ្ឍនៈ នៅឡើយ

ភ្នំពេញ ៖ រហូតមកទល់ម៉ោង៧ព្រឹកនេះ អំណាចអគ្គិភ័យនៅកំពុងតែឆាបឆេះ រោងចក្រកាត់ដេរ ក្នុងសួនឧស្សាហកម្មវឌ្ឍនៈ នៅឡើយ ខណៈរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿងបាននិងកំពុងបន្តអន្តរាគមន៍បាញ់ពន្លត់ជាបន្ទាប់។

សមត្ថកិច្ចនិយាយថា រោងចក្រនេះ ជាប់បណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ បានឆេះ កាលពីវេលា ម៉ោង៤ និង៣០នាទី ទៀបភ្លឺ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

លោក យឹម សារ៉ាន់ អធិការប៉ូលិសខណ្ឌពោធិសែនជ័យ បានប្រាប់ជាបឋមថា កាលពីវេលាម៉ោង៤ល្ងាចម្សិលម៉ិញ គឺមានករណីឆាបឆេះម្តងរួចមកហើយនៅក្នុងរោងចក្រនេះ ដោយសារជាងផ្សាដែក ធ្លាក់កម្ទេចភ្លើងមកលើកម្ទេចក្រណាត់។ ប៉ុន្តែឆេះបន្តិចបន្តួចប៉ុណ្ណោះ ដោយសារមាន ការពន្លត់ទាន់ពេលវេលា។ ដោយឡែកសម្រាប់ករណីឆេះនៅពេលនេះ គឺនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។

សូមជម្រាបថា រោងចក្រនេះបើតាមការប៉ាន់ប្រមាណ មានទំហំទទឹង ៥០ម៉ែត្រ បណ្តោយប្រមាណ១០០ម៉ែត្រ៕

adverise with khmeread