យុវជនម្នាក់ទើបនឹងរៀនជួសជុលទូរស័ព្ទបានចងកសម្លាប់ខ្លួន

ភ្នំពេញ ៖ មានករណីយុវជនម្នាក់បានធ្វើ អត្ថឃាតចងក៏សម្លាប់ខ្លួនឯង កើតឡើងនៅចំណុចភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ នៅវេលា ម៉ោង៤ និង២០នាទីជិតភ្លឺ ឈានចូលថ្ងែទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ផាត់ សុភក្ត្រា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកំពុងរៀនជួសជុលទូរស័ព្ទ មានទីលំទៅបច្ចុប្បន្នចំណុចកើតហេតុខាងលើ។ យ៉ាងណាក៏ដោយក្រុមគ្រួសារសពមិនដឹងមូលហេតុនៃការធ្វើអត្តឃាតនេះឡើយ។

បច្ចុប្បន្នប៉ូលិសផ្នែកជំនាញបានធ្វើកោសលវិច័យនៅផ្ទះរបស់ជនរងគ្រោះហើយបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងក ហើយប្រគល់សពឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread