ក្រុមហ៊ុន Bkav របស់វៀតណាម អះអាងថា ខ្លួនបានបំបែកមុខងារ Face ID របស់ iPhone X យ៉ាងងាយបំផុត

មួយថ្ងៃបន្ទាប់ពី iPhone X ដាក់លក់ នៅថ្ងៃទី ៣ វិច្ឆិកាក្រុមហ៊ុនសុវត្ថិភាពអ៊ីធឺណេតវៀតណាមួយឈ្មោះថា Bkav អះអាងថា ម៉ាស់ 3D មុខមនុស្សតម្លៃ ១៥០ ដុល្លាររបស់ខ្លួនអាចឆ្លងកាត់មុខងារ Face ID ថ្មីរបស់ iPhone X បាន។

នៅក្នុងផុសមួយ Bkav បានបង្ហាញថាតើពួកគេអាចបំបែកមុខងារ Face ID របស់ iPhone X ដោយប្រើម៉ាស់ 3D ព្រឺនធឺ​ប្លាស្ទិក និងតុបតែមុខគ្រឿងសម្អាងយ៉ាងដូចម្ដេច។

ក្រុមហ៊ុននោះនិយាយថា ការរកឃើញរបស់ពួកគេ មិនទាន់មានការបញ្ជាក់ពីអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុនសុវត្ថិភាពផ្សេងទៀតនោះទេ ពួកគេគ្រាន់តែបង្ហាញថា មុខងារ Face ID របស់ Apple គឺមិនមានប្រសិទ្ធភាពក្នុងការវាស់វែងនោះទេ។

យ៉ាងណាមិញ ការបង្កើតម៉ាស់នោះ គឺតម្រូវឱ្យមានការលម្អិតខ្លាំងក្នុងការស្កែនមុខមួយឱ្យត្រូវនឹងមុខម្ចាស់ទូរស័ព្ទ ហើយវាពិបាកសម្រាប់អ្នកដែលប្រើទូរស័ព្ទធម្មតាក្នុងការបំបែកមុខងារនេះ៕adverise with khmeread