សោកនាដកម្មមិនអាចបំភ្លេចបាន! មនុស្ស២នាក់ស្លាប់ និង២នាក់របួសដោយសារគ្រោះរថយន្តបុកបង្កាន់ដៃស្ពាន

កំពង់ឆ្នាំង ៖ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាកតូយ៉ូតាកាមរី (បាឡែន) មួយគ្រឿងរេចង្កូតទៅបុកបង្កាន់ដៃស្ពានក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយ កាលពីវេលាម៉ោង៧យប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៧២ - ៧៣ក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកពង់ឆ្នាំង។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ១.ឈ្មោះ ផាន់ ពៅ ភេទស្រី អាយុ៥៣ឆ្នាំ ស្លាប់, ២.ឈ្មោះ គន់ បុប្ផា ភេទស្រី អាយុ៤៧ឆ្នាំ ស្លាប់, ៣.ឈ្មោះ ច័ន្ទ មុន្នី ភេទស្រី អាយុ៥៧ឆ្នាំ រងរបួសធ្ងន់ និង ៤.ឈ្មោះ អ៊ុក សុថារី ភេទស្រី អាយុ៥៦ឆ្នាំ ជនរងគ្រោះទាំងអស់រស់នៅរាជធានីភ្នំពេញ។

សមត្ថកិច្ចបានបន្តថា ដំបូង មានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតា កាមរី (បាឡែន) ពាក់ស្លាកលេខភ្នំពេញ 2O-9172 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង។ ពេលមលដល់ចំណុចកើតហេតុ រថយន្តបានរេចង្កួតទៅបុកបង្កាន់ដៃស្ពាន ក្រឡាប់ជាច្រើនត្រឡប់ បណ្តាលស្លាប់ និងរងរបួសតែម្តង៕

adverise with khmeread