រថយន្តបើកបុកកុមារាអាយុ ៦ ឆ្នាំស្លាប់នៅប៉ៃលិន

ប៉ៃលិន ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើក កើតឡើងរវាងរថយន្តបុកអ្នកថ្មើរជើង បណ្តាលឱ្យស្លាប់មនុស្សម្នាក់ នៅត្រង់ផ្លូវជាតិលេខ ៥៩ ចំណុចភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ១៦​ និង៤០នាទី។

ប៉ូលិសនិយាយថា អ្នកបើកបររថយន្តឈ្មោះ មុំ សុខនឿន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិត្រពាំងគ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ គ្មានរបួស ដោយបើកបររថយន្តម៉ាក FOTON ពាក់ស្លាកលេខ ភ្នំពេញ 3D-7370 ខូចខាតស្រាល។

ចំណែកជនរងគ្រោះឈ្មោះ រិន រិទ្ធី ភេទប្រុស អាយុ០៦ឆ្នាំ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ស្លាប់នៅនឹងកន្លែងកើតហេតុ។ ក្នុងហេតុការណ៍ខាងលើនេះ បណ្តាលមកពីកត្តាមនុស្សបើកបរមានល្បឿនលឿន៕

adverise with khmeread