Boffon ចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិ បន្ទាប់ពីអ៊ីតាលីជ្រុះចេញពី World Cup

ស្ថិតក្នុងស្ថានភាពដ៏ក្រៀមក្រំលាយឡំមកដោយទឹកភ្នែក Gianluigi Buffon បាននិយាយថា គាត់ពិតជា "សុំទោសសម្រាប់អ្នករាល់គ្នាដែលស្រឡាញ់បាល់ទាត់អ៊ីតាលីទាំងអស់" ខណៈដែលគាត់បានលើកដៃលា ចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិ បន្ទាប់ពីវគ្គជម្រុះពានរង្វាន់ពិភពលោក World Cup បានបរាជ័យក្រោមដៃស៊ុយអែត។

អ៊ីតាលីបានបញ្ចប់ការប្រកួតត្រឹមលទ្ធផលស្មើ ០-០ ក្នុងទីក្រុង Milan និងបានខកដំណើរទៅកាន់ព្រឹត្តិការណ៍ World Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៥៨។

កាលពីជើងទី១ ស៊ុយអែតឈ្នះអ៊ីតាលី ១-០។

ក្រោយបញ្ចប់ការប្រកួត អ្នកចាំទីដៃទីមួយអ៊ីតាលីវ័យ ៣៩ឆ្នាំរូបនេះបាននិយាយថា "វាជារឿងអាម៉ាស់មួយ ក្នុងការប្រកួតចុងក្រោយរបស់ខ្ញុំ ស្របពេលជាមួយនឹងការខកដំណើរសម្រាប់ World Cup។ ការស្តីបន្ទោសគឺស្មើគ្នារវាងអ្នកទាំងអស់គ្នា។ មិនមានអ្នកណាមួយតែម្នាក់ឯង ត្រូវមានកំហុសទេ"៕

adverise with khmeread