នាយកប្រតិបត្តិក្លឹប Juventus: ការលក់ Paul Pogba ទៅកាន់ក្លឹប Man Utd ក្នុងតម្លៃ ៨៩ លានផោន គឺជាជោគជ័យដ៏ធំបំផុតរបស់លោក

          ខ្សែបម្រើ Paul Pogba ដែលចាកចេញ​ពី​ Man Utd ​ដោយ​ឥតតម្លៃខ្លួន​កាល​ពី​ឆ្នាំ​២០១២ ដោយពេញ​ចិត្តនឹង​ឆាកជីវិត​បួន​ឆ្នាំ​នៅ​អ៊ីតាលីនោះ​បាន​​វិលត្រឡប់​មក​កាន់ពហុកីឡាដ្ឋាន Old Trafford វិញកាល​ពី​ដើម​រដូវកាល​មុនក្នុងតម្លៃផ្ទេរកប់ពពក។

          នាយក​ប្រតិបត្តិ​របស់​ក្លឹប Juventus លោក Guiuseppe Marotta បាន​ចាត់ទុក​ការលក់​កីឡាករ Paul Pogba ក្នុងតម្លៃ៨៩លានផោនទៅ​ឲ្យ​ក្លឹប​ Man Utd ថា ជា​ជោគជ័យដ៏​ធំបំផុតរបស់លោក។

          មុន​ពេលនិយាយដល់​កិច្ច​ព្រមព្រៀងផ្ទេរ Pogba មក​ក្លឹប Man Utd ​លោក Marotta បាននិយាយថា “​អ្នក​មិនអាច​ទទួល​បាន​កិច្ច​ព្រម​ព្រៀង​បែប​នេះ​រៀងរាល់ឆ្នាំ​នោះទេ”។

          លោកសន្និដ្ឋានថា “​ការផ្ទេរ​របស់​ Pogba មក​កាន់​ក្លឹប Man Utd គឺជា​ជោគ​ជ័យដ៏ធំធេងបំផុតមួយ”។

          អ្នកចាត់ការក្លឹប Man Utd លោក Jose Mourinho បាន​ចំណាយ​ប្រាក់​រហូត​ដល់​៨៩​លានផោន​ដើម្បី​ផ្ទេរ​កីឡាករ​សញ្ជាតិបារាំង​រូបនេះ​មក​កាន់​ក្លឹប Man Utd​ វិញហើយ​កីឡាករ​រូបនេះ​គឺជា​ផ្នែក​សំខាន់មួយនៃ​ក្រុម​ដែលបានលើកពាន Europa League កាល​ពីរដូវកាល​មុន។

          នៅ​ឆ្នាំ​នេះ Pogba ក៏បាន​បង្ហាញខ្លួន​ឯងថា គឺជា​ផ្នែក​សំខាន់​នៃកីឡាករ​ជម្រើស​ដំបូង ប៉ុន្តែបានអវត្តមានពី​ការប្រកួត​ច្រើន​សប្តាហ៍​ដោយ​សារតែបញ្ហា​របួស៕

adverise with khmeread