Ryan Giggs បានចុះកិច្ចព្រមព្រៀងដឹកនាំថ្នាលយុវជនរបស់វៀតណាមរយៈពេលពីរឆ្នាំ

          Ryan Giggs បាន​ចុះកិច្ច​ព្រមព្រៀង​ធ្វើ​ជា​នាយក​ដឹកនាំ​ថ្នាលយុវជន​នៅ​ Promotion Fund of Vietnamese Football Talents FC (PVF) នៅវៀតណាម។

អតីត​វីរ​បុរស​របស់​ក្លឹប Man Utd​ រូបនេះបាន​ចូលរួម​ជាមួយ​ថ្នាល​យុវជន​វៀតណាម​​ក្នុងឋានៈជា​ប្រធាន​ក្រុម​ការងារ​ថ្នាល​យុវជន​ ហើយ អតីតកីឡាករ Paul Scholes ក៏គ្រោងចូល​រួម​ជាមួយ​ដែរ។

          វីរបុរស​នៅពហុកីឡាដ្ឋាន Old Trafford រូបនេះ​នឹង​ចាប់​ផ្តើម​តួនាទី​ថ្មី​របស់​ខ្លួន​នៅ​ថ្ងៃទី​២០​ខែ​វិច្ឆិកា​ ហើយ​អតីត​មិត្តរួម​ក្រុម​ Schole គ្រោងនឹង​ចូល​រួមជា​ទីប្រឹក្សា​បច្ចេកទេស​ផងដែរ។

          Giggs បាន​យល់​ព្រមទទួល​យក​តួនាទី​នេះ ដែល​លោកនឹងទទួល​ខុស​ត្រូវ​បង្ហាត់​កីឡាករ​ បណ្តុះបណ្តាល​គ្រូបង្វឹក​និង​ចូល​រួម​កសាង​និង​អភិវឌ្ឍ​ថ្នាល​នេះឲ្យក្លាយទៅជា​មជ្ឈមណ្ឌល​កីឡាករ​យុវជន​ឈាន​មុខគេ​នៅប្រទេស​វៀត​ណាម ឲ្យដូចថ្នាលបាល់ទាត់​ល្បីៗ​ក្នុងពិភព​លោកដែរ។

          អតីតកីឡាករយ​៤៣​ឆ្នាំរូបនេះ​ត្រូវ​បានភ្ជាប់ទៅនឹង​ការងារ​បង្វឹក​មួយចំនួន​ ចាប់តាំងពី​ចំណាយ​ពេល​មួយរយៈខ្លីធ្វើជា​គ្រូបង្វឹក​បណ្តោះ​អាសន្ន​នៅ​Man Utd ​ក្នុង​ឆ្នាំ​២០១៤កន្លងមក។

          អតីត​កីឡាករ​ឆ្នើម​ទាំង​ពីរ​នឹងត្រូវ​ស្វាគមន៍​នៅ​ក្នុង​ពិធី​សម្ពោធ​មជ្ឈម  ណ្ឌល​ហ្វឹកហ្វឺន​កីឡាកររបស់វៀតណាមនៅ​ចុង​ខែនេះ៕

adverise with khmeread