Barcelona គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Samuel Umtiti ខណ: Man Utd បង្ហាញចំណាប់អារម្មណ៍

          ក្លឹ​បយក្សអេស្ប៉ាញ Barcelona ​នឹង​ផ្តល់​កិច្ច​សន្យា​ថ្មីដល់កីឡាករ​ Samuel Umtiti ដើម្បី​រារាំងពីការតាមប្រម៉ាញ់របស់​​ក្លឹប​ Man Utd។

          កីឡាករសញ្ជាតិបារាំង​រូបនេះបានផ្ទេរពី​ក្លឹប​ Lyon មកចូលរួម​ជាមួយ​ក្លឹប​Barcelona ក្នុងតម្លៃផ្ទេរ​២២​លានផោន​កាល​ពី​ឆ្នាំ​២០១៦​ ហើយ​ធ្វើ​បាន​ល្អនៅ​ពហុកីឡាដ្ឋាន Camp Nou ។

          ទោះបីជា​យ៉ាងណា លក្ខខណ្ឌទិញផ្តាច់​របស់ខ្សែការ​ពារឆ្វេងរូប​នេះ​គឺកើន​ដល់​៥៣​លានផោន​ជាតួរលេខ​មួយ​ដែលលោក Jose Mourinho ចាប់​អារម្មណ៍ ខណ:ពេលលោក​កំពុងព្យាយាម​ពង្រឹង​ប្រព័ន្ធការ​ពារ​របស់ Man Utdបន្ថែមទៀត។

          ដោយ​សារមាន​ចំណាប់អារម្មណ៍​ច្រើន​ ដូច្នេះទើប Barcelona សម្រេចថា ​​នឹង​ផ្តល់​កិច្ច​សន្យា​ថ្មី​នេះ​ដល់​ខ្សែការ​ពារ​រូបនេះនៅ​ដើម​ឆ្នាំ​២០១៨​ ជាកិច្ចប្រឹងប្រែងដើម្បីចងជើងកីឡាកររូបនេះពីចំណាប់អារម្មណ៍ទាំងអស់៕

adverise with khmeread