បុរសនៅញូវយ៉កម្នាក់អះអាងថា​ ថតជាប់រូបភាពព្រលឹងខ្មោច ដែលតែងតែមកពន្យល់សប្តិគាត់រាល់យប់

ម្ចាស់ផ្ទះមួយកន្លែង ដែលអះអាងថាខ្លួនត្រូវបាន "ខ្មោច"​ លង ដែលគាត់បានហៅខ្មោចនោះថា Dear David បានចែកចាយនូវរូបថតជាច្រើនសន្លឹក នៃអ្វីដែលគាត់បាននិយាយថាកូនអារក្សមួយរូបបានសម្លក់គាត់នៅក្នុងបន្ទប់គេងរបស់ខ្លួន។

លោក Adam Ellis មកពីបុរីញូវយ៉ក និយាយថា គាត់ត្រូវបានញាំញ៉ីដោយកូនខ្មោចមួយដែលកំពុងព្យាយាមសម្លាប់គាត់។

កូនអារក្សមួយនេះជាក់ស្តែងបានចាប់ផ្តើមបង្ហាញខ្លួនក្នុងសុបិនរបស់គាត់ ជាមួយនឹងរូបរាងជាស្រមោលៗ ដែលមានក្បាលរួមតូច បានមករកគាត់រាល់ពេលដែលគាត់លង់លក់ក្នុងដំណេក។

បន្ទាប់បានចែកចាយនូវវីដេអូនៃការសន្មត់ថាគាត់ត្រូវខ្មោចលងនេះនៅលើបណ្តាញអនឡាញកាលពីខែសីហា លោក Adam ភ្លាមៗក៏មានភាពល្បីល្បាញជាខ្លាំងផងដែរ។

ដោយបន្តរស់រានមានជីវិត នារយៈពេលបីខែបន្ទាប់មកនេះ គាត់បានចែកចាយរូបភាពដ៏គួរឱ្យព្រឺរក្បាលប៉ុន្មានសន្លឹកថ្មីនៃស្រមោលខ្មោ ដែលគាត់តែងតែសុបិនឃើញ កំពុងអង្គុយក្នុងបន្ទប់គេងរបស់គាត់ ហើយសម្លឹងមកមើលគាត់ ដែលគាត់បានផ្តិតវាដោយទូរស័ព្ទដៃផងដែរ។

ដំណាលរឿងរបស់គាត់បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំងទៅដល់អ្នកលេងអ៊ីនធឺណេត ដែលបុរសរូបនេះថែមទាំងផ្តល់បទសម្ភាសន៍ទៅដល់វេបសាយ The Sun ទៀតផង។

ដំណាលរឿងរបស់គាត់ពិតជាច្រើនដែលគាត់បានបង្ហោះវាជាញឹកញាប់ទៅកាន់បណ្តាញសង្គម Twitter ដែលអ្នកអាចតាមដាននៅក្នុងវេបសាយ Daily Mail ខាងក្រោមនេះ៕


adverise with khmeread