បង្ក្រាបទីតាំងហ្គេមបាញ់ត្រី ជាជម្រកលាក់ខ្លួនរបស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀន

ភ្នំពេញ ៖ កម្លាំងប៉ូលិសជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងលេងល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី ត្រង់ចំណុចកំពុងដរគីឡូម៉ែត្រ៦ ផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម៩ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៥ល្ងាច។

ប៉ូលិសនិយាយថា លទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះប៉ូលិសបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមមាន ១.ឈ្មោះ ទេព បូរ៉ា ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ មានទីលំនៅស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម៩ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ មុខរបរមិនពិតប្រាកដ(ជួញដូរ), ២.ឈ្មោះ ណាំម ប៊ុនណារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដើមថ្ក្វវ ខណ្ឌចំកាមន មុខរបរជាងភ្លើង (លេងល្បែងនិងប្រើប្រាស់គ្រឿងញៀន) និង៣.ឈ្មោះ ឌៀ រ៉នី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខជាតិ៥ ភូមិឃ សង្កាត់ច្រាំងចំរេះ២ មុខរបរលក់ត្រី (លេងល្បែងនិងប្រើប្រាស់គ្រឿងញៀន)។

សម្ភារៈដកហូតមាន៖ ១/ក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់, ២/ទូហ្គេមបាញ់ត្រីចំនួន០១, ៣/សៀវភៅកត់ពង់ចំនួន០១ក្បាល និង៤/ប្រាក់ចំនួនដប់ប្រាំម៊ឺនប្រាំពាន់រៀល (១៥៥០០០)។

ជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌឫស្សីកែវដើម្បីបន្តអនុវត្តតាម នីតិវិធី៕

adverise with khmeread