បងប្អូនដែលបាត់ម៉ូតូសូមទាក់ទងប៉ូលិសក្រុងតាខ្មៅ!!! រឹបអូសម៉ូតូមិនប្រក្រតី២៥គ្រឿង

កណ្ដាល ៖ បុរសម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្នុងករណី ទទួលផលចោរកម្មនិងធ្វើអាជីវកម្មគ្មានច្បាប់អនុញ្ញាតនៅថ្ងៃទី១៣វិច្ឆិកា២០១៧ វេលាម៉ោង២និង៣០នាទីរសៀលនៅចំណុចផ្ទះរបស់ឈ្មោះស៊ុយ កុសលស្ថិតក្នុង ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ប៉ូលិសនិយាយថា ជនល្មើសឈ្មោះ ស៊ុយ កុសលហៅចិន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិ ខ្មែរទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ(ឃាត់ខ្លួន​)។​​ វត្ថុតាងចាប់យក ម៉ូតូ២៥គ្រឿង ក្នុងនោះរួមមាន៖
-១-ម៉ាក icon ស្លាកលេខកណ១S៣៨៣៥
-២-ម៉ាក HONDA១២៥ ស្លាកលេខកណ១V២៦០៣
-៣- ម៉ាក Today ស្លាកលេខ១FK៤៣៧៨
-៤-ម៉ាកហុងដា១២៥ ស្លាកលេខក្រចេះ១D៣៥០៧
-៥-ម៉ាក SCOOPY ស្លាកលេខ,កំពង់ស្ពឺ១J៨៥៨៣
-៦-ម៉ាក ហុងដា១២៥ស្លាកលេខភ្នំពេញ​ ១BY១៤៨៥
-៧-ម៉ាកហុងដា ១២៥ ស្លាកលេខភ្នំ​ពេញ​១FX៨៦៦៥
-៨-ម៉ាក Wave ស្លាកលេខភ្នំពេញ១BQ២៦៧៦
-៩-ម៉ាក VIVA ស្លាកលេខភ្នំពេញ១AI៩១៧៦
-១០-ម៉ាក YAMAHAFZ ស្លាកលេខភ្នំពេញ១CK៩៥២៧
-១១-ម៉ាក SCOOPY ស្លាកលេខភ្នំពេញ១FE៥០៩៧
-១២-ម៉ាកហុងដា១២៥គ្មានស្លាកលេខ
-១៣-ម៉ាក VIVA ស្លាកលេខរដ្ឋ១៦.១.០១១២
-១៤-ម៉ាក Nex ស្លាកលេខភ្នំពេញ ១FA៤២៨៩
-១៥-ម៉ាក Smash ស្លាកលេខភ្នំពេញ១AV៩៥២៨
-១៦-ម៉ាកហុងដា Wave ស្លាកលេខភ្នំពេញ​១GM៧០៨៩
-១៧-ម៉ាក ហុងដា១២៥គ្មានស្លាកលេខ
-១៨-ម៉ាក Today ស្លាកលេខភ្នំពេញ ១FJ៩៩៦៥
-១៩-ម៉ាក Lets ស្លាកលេខភ្នំពេញ ១CS២០៧៤
-២០-ម៉ាក Today ស្លាកលេខភ្នំពេញ១V ០៩៩៨
-២១-ម៉ាក SCOOPY ស្លាកលេខភ្នំពេញ១DG៧៦៩៩
-២២-ម៉ាក Lets កូនទាគ្មានស្លាកលេខ, ២៣-ម៉ាក ICon ស្លាកលេខភ្នំពេញ១AR០៨៦៩
-២៤-ម៉ាកហុងដា១២៥ ស្លាកលេខពោធិ៍សាត់​១D៥១២៥
-២៥-ម៉ាកហុងដា១២៥គ្មានស្លាកលេខ។

ប៉ូលិសបន្តថា នៅថ្ងៃទី១៣ វិច្ឆិកា ២០១៧ វេលាម៉ោង២ និង៣០នាទី រសៀលដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការប៉ូលិសខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងទទួលផែនព្រហ្មទណ្ឌ ដឹកនាំផ្ទាល់ដោយលោក វរ:សេនីយ៍ទោ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅសហការជាមួយកម្លាំងការិយា ល័យព្រហ្មទណ្ឌ​កំរិតស្រាលខេត្តកណ្តាល និងមានការសម្របសម្រួលដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកណ្តាលបានធ្វើការត្រួតពិនិត្យឆែកឆេរ លំនៅដ្ឋានរបស់ឈ្មោះ ស៊ុយ កុសល ដែលធ្វើអាជីវកម្មខុសច្បាប់ បានរកឃើញម៉ូតូខាងលើដោយមានឯកសារសម្គាល់ខ្លះ ហើយ​ភាគច្រើន​ពុំមានឯកសារសម្គាល់ឡើយ។

នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានសារភាពថាខ្លួនពិតជា បានទទួលបញ្ចាំម៉ូតូដូចខាងលើដោយមានឯកសារខ្លះ ពុំមានឯកសារខ្លះ ហើយក្នុងចំណោមម៉ូតូខាងលើគឺ ខ្លួនទិញដាច់បានចំនួន០២គ្រឿង ក្នុង ១គ្រឿងតម្លៃ១៥០ដុល្លារ។

បច្ចុប្បន្នជនល្មើសត្រូវបានឃាត់ខ្លួននៅ អធិការដ្ឋានប៉ូលិសក្រុងតាខ្មៅ ដើម្បីបន្ត ចាត់ការ សំណុំរឿងតាមនីតិវិធី៕

adverise with khmeread