ឃាត់ស្រីស្អាតយួនម្នាក់លួចទូរស័ព្ទ iPhone8Plus នៅតូបអ៊ុតសក់ផ្សារកណ្តាល

ភ្នំពេញ ៖ ស្រីស្អាតយួនម្នាក់ត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១ ឃាត់ខ្លួន ពីបទ លួចទូរស័ព្ទដៃ នៅចំណុចក្នុងតូបលេខ៣អ៊ុតសក់ ទីរួមផ្សារកណ្តាល ផ្លូវ លេខ១៣ ភូមិទី៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ថ្ងៃទី១៣ វិច្ឆិកា ២០១៧ វេលាម៉ោង៨យប់។

​ប៉ូលិសនិយាយថា ជនសង្ស័យត្រូវឃាត់ខ្លួន ឈ្មោះ ង្វៀង យ៉ាងវ៉ាន់ ហៅជីវ័ន្ត ភេទស្រី អាយុ២១ឆ្នាំ ជនជាតិយួន មុខរបរមិនប្រាកដមានទីលំនៅផ្ទះជួលម្តុំផ្សារច្បារអំពៅ សង្កាត់ផ្សារច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ​វត្ថុតាងចាប់យកបានមានទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វូន8ផ្លើស (iPhone8Plus) ពណ៌ខ្មៅស៊ីមកាត លេខ០១៥.៧៩៥...ត្រូវបាន ប្រគល់ជូនជនរងគ្រោះវិញ។  

​ចំណែកជនរងគ្រោះឈ្មោះ ហាញ់ សារឿន ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរអ៊ុតសក់មានទីលំនៅផ្ទះលេខ៩អឺ ផ្លូវលេខ៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។  

​បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

adverise with khmeread