បើកលក់ឱសថ និងអាហាបំប៉នសុខភាព គ្មានច្បាប់ត្រូវសមត្ថកិច្ចចម្រុះបិទជាបណ្តោះអាសន្ន

សៀមរាប ៖ កម្លាំងប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានសហការជាមួយមន្ត្រី នៃមន្ទីរសុខាភិបាលខេត្តសៀមរាប និងកម្លាំងប៉ូលិសក្រុងសៀមរាប បានចុះបង្ក្រាបក្នុងករណី បើកទីតាំងលក់ឱសថ និងអាហាបំប៉នសុខភាពគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល នៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាបនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១ និង៣៥នាទី រសៀល។

សមត្ថកិច្ចនិយាយថា ជាលទ្ធផលសមត្ថកិច្ចបានធ្វើការ ពិនិត្យ និងដកហូតយកវត្ថុតាងគឺ១- ឱសថបំប៉នសុខភាព ០៣ មុខ មានចំនួន ៩៨ កំប៉ុង ស្មើនិង ២.៩៤០ គ្រាប់ និង២- គ្រឿងសំអាង ចំនួន ០៧ មុខ មានចំនួន៧៦ប្រអប់។

​កិច្ចប្រតិបត្តការនេះដែលសមត្ថកិច្ចបានធ្វើកំណត់ហេតុបិទទីតាំងជាបណ្ដោះអាសន្ន និងបាននាំខ្លួនម្ចាស់ឈ្មោះ បឿន វិចិត្រ ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកមើលការខុសត្រូវក្នុងក្រុមហ៊ុន រួមទាំងឈ្មោះ អោន រៀម ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកពន្យល់ណែនាំអំពីផលិតផលរបស់ក្រុមហ៊ុន មកធ្វើការសាកសួរនៅស្នងការដ្ឋានខេត្តសៀមរាប។ ចំពោះវត្ថុតាងត្រូវបានប្រគល់ទៅឱ្យមន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត ដើម្បីធ្វើការដុតកម្ទេចចោល៕

adverise with khmeread