ស្រីស្អាតរូបស្រស់ពាក់អាវទ្រនាប់ម្នាក់លួចលុយពីតាក់ស៊ី ថែមទាំងញញឹមដាក់កាមេរ៉ាសុវត្ថិភាពទៀត! ពេលអ្នកបើកបររាយការណ៍ទៅថ្នាក់លើ រឹតតែហួសចិត្ត

នៅតាមដងវិថីអ្វីក៏អាចកើតឡើងបានដែរ។ គ្រោះថ្នាក់រថយន្ត គឺជារឿងដែលកើតឡើងច្រើនជាងគេបំផុត ដែលយើងបានឃើញវាគ្រប់គ្នា ប៉ុន្ដែអ្នកប្រហែលជាមិនដែលជួបករណីចោរប្លន់លុយ អ្នកបើករថយន្តតាក់ស៊ីមួយនេះទេ។

ស្ដ្រីម្នាក់ពាក់សំពត់ និងអាវទ្រនាប់បានលួចយកលុយពីក្នុងប្រអប់លុយធីបរបស់អ្នកបើករថយន្ត Uber ខណៈដែលខ្លួនសម្លឹងមើលកាមេរ៉ាសុវត្ថិភាពក្នុងរថយន្ត។ នាងនិងមិត្តរបស់នាងបានចុះចតនៅទីក្រុងញូវយ៉ក នៅពេលឧបទ្ទវហេតុនោះកើតឡើង។

អ្នកបើករថយន្ត UBer មិនដែលរំពឹង នឹងបាត់លុយធីបរបស់គាត់ជាមួយនឹងស្ដ្រីនិងបុរសទាំងបីនាក់នោះទេ។

វីដេអូនៃស្ដ្រីមានមុខមាត់ស្អាតបាតនោះលួចលុយធីបពីរថយន្តតាក់ស៊ី បានល្បីពេញបណ្ដាញសង្គម។ ស្ដ្រីនោះបានផ្ដោតអារម្មណ៍ញញឹមដាក់កាមេរ៉ា និងមិនបានមើលទៅប្រអប់លុយធីបនោះទេ។ ហើយពេលពួកគេហៀបនឹងចេញពីរថយន្ត ភ្លាមៗនោះស្ដ្រីនោះបានលួចលុយពីក្នុងប្រអប់ទាំងអស់។

យ៉ាងណាមិញ អ្នកបើកបររថយន្តបានរាយការណ៍ទៅក្រុមហ៊ុនអំពីរឿងនេះ ប៉ុន្ដែទទួលបានការឆ្លើយតបវិញយ៉ាងស្រងាកចិត្តបំផុត។ ក្រុមហ៊ុននោះបានឆ្លើយតបថា នាងនោះមិនបានលួចលុយរបស់គាត់ទេ។ ប្រសិនបើគាត់ជឿថា អ្នកជិះមានវីដេអូកាមេរ៉ាសុវត្ថិភាពពីរថយន្តគាត់ ហើយបដិសេធមិនប្រគល់ឱ្យវិញ គាត់ត្រូវពឹងសមត្ថកិច្ចធ្វើការស្រាវជ្រាវ។

ដោយឡែកស្ដ្រីដែលលួចលុយពីរថយន្តនោះត្រូវបានបិទគណនី Uber លែងឱ្យជិះរថយន្តនេះទៀតហើយ៕


adverise with khmeread