បុរសវ័យក្មេងរុស្ស៊ី ចាក់ប្រេងឥន្ធនៈចូលសាច់ដុំដើម្បីឱ្យដូចតួអង្គ Hulk

សាច់ដុំដែលមើលទៅសិចស៊ីល្អឥតខ្ចោះ ជាធម្មតាដើម្បីទទួលបានលទ្ធផលគឺត្រូវធ្វើការហ្វឹកហាត់ជាច្រើនខែ និងទទួលទានរបបអាហារត្រឹមត្រូវ ប៉ុន្តែសម្រាប់បុរសវ័យក្មេងក្នុងប្រទេសរុស្ស៊ីម្នាក់នេះគឺមានដៃដូចជាតួអង្គមនុស្សកម្លាំងយក្ស Hulk ត្រឹមតែរយៈពេលមួយខែប៉ុណ្ណោះ។

លោក Kirill Tereshin មានសាច់ដុំដើមដៃ និងកំភួនដៃប្រមាណជា ៦០សង់ទីមែត្រក្នុងខ្នាតរង្វាស់រង្វង់ដៃ ដែលមើលទៅពិតជាមិនស័ក្តិសមនឹងរាងរ៉ូវរបស់គាត់ឡើយ។

បុរសក្មេងវ័យ ២១ ឆ្នាំរូបនេះបានចាក់ថ្នាំ Synthol (ម៉ូលេគុលពង្រីកសាច់ដុំ) ដែលជាសារធាតុមួយបង្កើតចេញពីប្រេងឥន្ធនៈ ថ្នាំបំបាត់ការឈឺចាប់ និងស្រា ចូលទៅក្នុងសាច់ដុំដៃរបស់គាត់ដើម្បីបំប៉ោងមាឌរបស់សាច់ដុំ។ នេះបើយោងតាមវេបសាយ Ruptly ។

នៅក្នុងវីដេអូឃ្លីបមួយកាលពីពេលថ្មីៗនេះ បុរសជនជាតិរុស្ស៊ីរូបនេះបានបង្អួតពីសាច់ដុំកំពុងរីកមាឌមិនគួរឱ្យជឿរបស់គាត់ ដែលវាមើលទៅហាក់ដូចជាចង់ផ្ទុះនៅពេលណាមួយផងដែរ។ អ្នកក៏អាចសង្កេតឃើញស្បែកនៃសាច់ដុំដៃផ្នែកខាងលើរបស់គាត់ក៏បានប្តូរពណ៌ផងដែរទៅជាពណ៌ស្វាយ ទោះបីជា Tereshin បាននិយាយថាការផ្លាស់ពណ៌នេះគឺជាផលប៉ះពាល់បណ្តោះអាសន្នយ៉ាងណាក្តី៕


adverise with khmeread