adverise with khmeread 1000

ឃាត់យុវជនម្នាក់បង្កអុកឡុកវាយតប់ឲ្យរបួសក្នុង ពិធីរាំធុងបាស់

      ព្រៃវែង ៖ យុវជនម្នាក់ត្រូវបានប៉ូលិសស្រុកស្វាយអន្ទរឃាត់ខ្លួននាវេលាម៉ោង៩យប់ថ្ងៃទី៦ធ្នូឆ្នាំ២០១៥បន្ទាប់ពីបានបង្កហិង្សាវាយតប់ឲ្យរបួសនៅក្នុងពិធីរាំវង់ចាក់ធុងបាស់ពេលកំពុងរៀបការនៅចំណុចនៅភូមិរការខ្សុក ឃំុមេបុណ្យ ស្រុកស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
     ប៉ូលិសនិយាយថា ជនបង្កឈ្មោះ ថា ហ៊ា ភេទប្រុស អាយុ20ឆ្នាំ មានលំនៅភូមីរការខ្សុក ឃំុមេបុណ្យបានចូលទៅបង្កអុកឡុកក្នុងកម្មវិធីអាពាហ៍ពិពាហ៍រាំធុងបាសរបស់ឈ្មោះ នឿន ជីន ប្រុសអាយុ40ឆ្នាំនៅភូមិរការខ្សុក ឃំុមេបុណ្យ ហើយឈ្មោះថា ហ៊ាបានដាល់នឹងកណ្តាប់ដៃទៅលើឈ្មោះ ប៊ន នី ភេទប្រុស អាយុ១៨ឆ្នាំមានលំនៅភូមិភ្នំគង់ ឃុំមេបុណ្យ ដែលមកចូលរួមកម្មវិធីខាងលើបណ្តាលរងរបួស។
    ភ្លាមៗនោះប៉ូលិសប៉ុស្តិ៍ដែលប្រចាំការនៅទីនោះឃាត់ខ្លួនដើម្បីចាត់ការតាមច្បាប់៕

adverise with khmeread

មតិយោបល់