1

ឱ្យ​កូន​សុំទោស​ប៉ា​ប៉ា Mikel! បណ្តា​ប្រិយមិត្ត​ធ្វើការ​សុំទោស John Obi Mikel បន្ទាប់ពី​បាន​ម៉ាក់​ងាយ​វីរៈបុរស​រូបនេះ​

បណ្តា​អ្នកគាំទ្រ​ក្រុម​តោ​ខៀវ Chelsea នាំគ្នា​ធ្វើការ​សុំទោស​ទៅកាន់ John Obi Mikel បន្ទាប់​គាត់​បាន​ទទួលរង​ការប្រមាថ​ម៉ាក់​ងាយ ដោយសារតែ​កីឡាករ​រូបនេះ​ធ្វើឱ្យមាន​កំហុស​ក្នុងការ​ប្រកួត​បើកឆាក​ជាមួយ​ក្រុម Paris Saint-Germain កាលពី​យប់​ថ្ងៃ​អង្គារ​នេះ​។​

​ក្នុងអំឡុង​ការប្រកួត Champions League នៅ​ពាក់កណ្តាល​តង់​ទីមួយ Mikel បាន​បង្កកំហុស​ដោយ​ចៃដន្យ ដែល​ផ្តើមចេញពី​ការ​ស៊ុត​បាល់ free-kick ពី​សំណាក់​ខ្សែប្រយុទ្ធ​កណ្តាល  Zlatan Ibrahimovic របស់​ក្រុម PSG ដោយ​បាល់​ហោះ​ទៅ​ទង្គិច​នឹង​ជើង​ផ្លាត​ចូល​ទី​ពី​សំណាក់​ខ្សែបម្រើ​ក្រុម​តោ​ខៀវ​រូបនេះ​។​

​ក្រោយ​ហេតុការណ៍​នេះ​បាន​កើតឡើង បណ្តា​ប្រិយមិត្ត​ចាប់ផ្តើម​ធ្វើការ​អំពាវនាវ​ទៅកាន់​ក្លឹប​ឱ្យ​លក់​កីឡាករ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា ដែល​បាន​បង្ហាញខ្លួន​លើក​ទី ៣៥៤ សម្រាប់​ក្រុម​មកពី​ទីក្រុង​ឡុង​ដ៍​មួយ​នេះ​ចាប់តាំងពី​គាត់​បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​ក្នុង​ឆ្នាំ ២០០៦​។​

​ប៉ុន្តែ​កីឡាករ​ចាស់វស្សា​ក្នុង​ក្លឹប​មួយ​នេះ​ក៏បាន​ស្រោចស្រង់​ស្ថានភាព​ដ៏​អាក្រក់​មួយ​នេះ​ភ្លាមៗ​ដែរ ពេលដែល​គាត់​បាន​រក​គ្រាប់​បាល់​តាម​ស្មើ​តាមរយៈ​ការ​តែ​ត​បញ្ចូល​ទី​ពី​ការបញ្ជូន​បាល់​របស់ Diego Costa មុន​ការប្រកួត​ក្នុង​ទឹកដី Parc des Princes ត្រូវបាន​បញ្ចប់​នៅ​ចុង​តង់​ទីមួយ​។​

​បណ្តា​អ្នកគាំទ្រ​ក្រុម​តោ​ខៀវ​ក៏​មិនមាន​អារម្មណ៍​ដែល​ត្រូវ​រារែក​នោះដែរ​សម្រាប់​ការនិយាយ​ពាក្យ​សុំទោស​ទៅកាន់​វីរៈបុរស​របស់​ពួកគេ បន្ទាប់ពី​បាន​ភ្លឺភ្នែក​ជាមួយនឹង​ទេពកោសល្យ​របស់​កីឡាករ​រូបនេះ​៕

 

ប្រភព៖ មេត្រូ

មតិយោបល់