សម្រាប់អ្នកដែលចង់បន្ទោរបង់បែបកាលីបលើ អាចពិចារណាទិញបង្គន់ប្រណីតពោរពេញដោយផាសុកភាព តម្លៃ ១០០.០០០ ដុល្លារនេះ!

សម្រាប់អ្នកដែលមានបំណងប្រាថ្នាដើម្បីបញ្ចប់ការសាងសង់គេហដ្ឋានរបស់ខ្លួនជាមួយនឹងបង្គន់ដ៏ស៊ីវីល័យ សូមក្រឡេកមកមើលបង្គន់ម៉ូតថ្មីតម្លៃ ១០០.០០០ដុល្លារមួយនេះ ដែលទើបនឹងបានវាយលុកនៅក្នុងទីផ្សារជាមួយរចនាប័ទ្មដ៏ល្អឆើតឆាយប្លែកអស្ចារ្យបំផុត។

បំភ្លេចចោលនូវបង្គន់រក្សាកម្តៅ ទឹកក្តៅឧណ្ហៗ និងក្រដាសអនាម័យស្វ័យប្រវត្តិ សម្រាប់អ្នកដែលចង់បន្ទោរបង់ក្នុងរបៀបដែលមើលទៅកាលីបបំផុត ចានបង្គន់មាសរបស់អ្នកច្នៃម៉ូតអាមេរិក នាង Illma Gore មួយនេះនឹងពិតជាធ្វើឱ្យពួកគេចាប់អារម្មណ៍ជាក់ជាមិនខាន ដែលវាបានផលិតចេញពីកាបូបរបស់ក្រុមហ៊ុន Louis Vuitton ដ៏មានតម្លៃចំនួន២៤។

អ្នករចនាម៉ូតរូបនេះបានចំណាយពេលពេលដ៏គួរឱ្យភ្ញាក់ផ្អើលរយៈពេលបីខែទៅលើគម្រោងនេះ ដោយបង្កើតវាពីកាបូបម៉ាកល្បីដែលមានតម្លៃ ១៥.០០០ដុល្លារក្នុងតម្លៃសរុប រួមបញ្ចូលជាមួយនឹងវ៉ាលិស តម្លៃ ៣.០០០ ដុល្លារមួយផ្សេងទៀតផងដែរ៕


adverise with khmeread