បន្ទាប់ពីស្រវឹងទឹកត្នោតជូរ ត្រូវជនដៃដល់ម្នាក់កាប់របួសធ្ងន់

កណ្តាល ៖ មានករណីប្រើអំពើហិង្សាដោយចេតនាកាប់នឹងកាំបិតរបួសធ្ងន់ម្នាក់កើតឡើងថ្ងៃទី១៣ វិច្ឆិកា ២០១៧ ម៉ោង៩ និង១០នាទីយប់នៅចំណុចមុខផ្ទះឈ្មោះ ឈុំ ចាប រស់នៅភូមិថ្មីឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវបានប៉ូលិសឃាត់ខ្លួនម្នាក់។

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ វុន វិន ភេទប្រុស អាយុ២៤ឆ្នាំ ជនតិខ្មែររស់នៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរកសិករ។ 

​ចំណែកជនសង្ស័យឈ្មោះ រុន  រ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកព្រៀល សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ក្រុងភ្នំពេញ មុខរបរកម្មករ សំណង់(ឃាត់ខ្លួន) និងបក្ខពួកប្រហែល០៨នាក់មិនស្គាល់អត្តសញ្ញាណមួយចំនួនទៀត។

​យោងតាមចម្លើយបំភ្លឺរបស់សាក្សីឈ្មោះ វឿន  វៃ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិថ្មី ឃុំស្វាយអំពារ បានបំភ្លឺថា៖ នៅថ្ងៃទី១៣ វិច្ឆិកា ២០១៧ វេលាម៉ោង៨យប់ជនរងគ្រោះបានផឹកទឹកត្នោតជូ នៅរោងលក់ទឹកត្នោតជូមិនស្គាល់ឈ្មោះ នៅខាងជើងផ្ទះឈ្មោះ ផល (កូនក្រមុំ) ចំងាយប្រហល៥០មែត្រជាមួយឈ្មោះវឿន វៃ, ឈ្មោះ ស្រស់ និងឈ្មោះ រស់។

​រហូតដល់ម៉ោង៨ និង៣០នាទីយប់ដដែលឈ្មោះ រស់ និងឈ្មោះ ស្រស់ បានឈប់ផឹកទឹកត្នោតជូ ហើយបាននាំគ្នាចេញទៅមុននៅសល់តែជនរងគ្រោះ និងឈ្មោះ វឿន វៃ ផឹកបន្តទៀត រហូតដល់ម៉ោង៨ និង៥០នាទី ទើបឈប់ផឹកហើយនាំគ្នាអង្គុយលើគ្រែមុខរោងលក់ទឹកត្នោតជូ។

​បន្ទាប់មកជនរងគ្រោះ បានដើរទៅផ្ទះបងប្អូននៅខាងត្បូងរោងការ រហូតដល់ម៉ោង៩ និង១០នាទី ជនរងគ្រោះបានរត់មករោងលក់ទឹកត្នោតជូវិញ ដោយជនសង្ស័យ និងបក្ខពួកប្រហែល០៨នាក់ដេញពីក្រោយមកដល់មុខរោងលក់ទឹកត្នោតជូជនសង្ស័យ បានកាប់ជនរងគ្រោះមួយកាំបិតតាំងតោចំស្លាបប្រចៀវខាងឆ្វេងហូរឈាមយ៉ាងខ្លាំង។

​ក្រោយមកឈ្មោះសានបានសួរជនសង្ស័យនៅផ្ទះឈ្មោះ ជ័យ គីន ថា "អ្នកណាកាប់អាវិន?"។ តែជនសង្ស័យមិនឆ្លើយពេលនោះឈ្មោះ វឿន  វៃបានចង្អុលមុខជនសង្ស័យប្រាប់ទៅឈ្មោះសាន ថា"ម្នាក់និងហើយជាអ្នកកាប់អាវិន​" ស្រាប់តែពេលនោះជនសង្យ័យបាននិយាយថា "អញបានកាប់វាមែន"។

​បន្ទាប់មកជនរងគ្រោះត្រូវក្រុមគ្រួសារនាំយកទៅព្យាបាលនៅពេទ្យរកាកោងឃុំរកាកោងទី១។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកប៉ុស្តិ៍បន្តចាត់ការតាមនីតិវិធី៕

adverise with khmeread