ឃាត់បុរសម្នាក់វាយម្តាយ និងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងឃាត់ស្ត្រីម្នាក់បើក លេងល្បែងស៊ីសងបៀរអាប៉ោង

តាកែវ ៖ ប៉ូលិសស្រុកត្រាំកក់បានឃាត់បុរសម្នាក់ និងស្ត្រីម្នាក់ក្នុង២ករណីផ្សេងគ្នាគឺ បុរសម្នាក់វាយម្តាយនិងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះនិងឃាត់ស្ត្រីម្នាក់បើកលេងល្បែងស៊ីសងបៀរអាប៉ោង។

ករណីទី១.នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១១ និង១៥នាទី យប់កម្លាំងប៉ូលិសជំនាញ ស្រុកត្រាំកក់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ នៅភូមិរមៀត ឃុំពពេល ស្រុកត្រាំកក់។ 

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ សួង ឡាយ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ បានប្រដាប់កាំបិត -ដែកដកបានសំឡុត គំរាម រកកាប់ និងវាយ ទៅលើម្ដាយបង្កើតរបស់ខ្លួនឈ្មោះ ង៉ែត ថា អាយុ៤៩ឆ្នាំ វាយបំផ្លាញពាងទឹកចំនួន០១, ខាប់ដាក់ស្រាចំនួន០៣ ខូចខាតទាំងស្រុង។ ករណីខាងលើគឺ បណ្តាលមកជនសង្ស័យខឹងនឹងម្តាយស្ដីបន្ទោសឱ្យខ្លួន។ 

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី។

ករណីទី២.នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៣ និង៣០នាទី រសៀលកម្លាំងប៉ូលិសជំនាញ ស្រុកត្រាំកក់ បានចុះធ្វើការបង្ក្រាបផ្ទះលេងល្បែងស៊ីសងអនាធិបតេយ្យមួយកន្លែង  នៅភូមិទួលត្បែង ឃុំលាយបូរ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ម៉ិល ពៅភេទស្រី អាយុ៣២ឆ្នាំនៅភូមិ ឃុំខាងលើ ដែលជាម្ចាស់ផ្ទះ និងបានដកហូតវត្ថុតាងរួមមាន មេអាប៉ោងចំនួន ០២ -បៀរ សន្លឹកចំនួន ០១ហ៊ូ។ ចំណែកអ្នកលេងល្បែង ឯទៀតបានរត់គេចខ្លួនពេលសមត្ថកិច្ចចុះបង្រ្កាប។ 

ក្រោយធ្វើការឃាត់ខ្លួន សមត្ថកិច្ច បានធ្វើកិច្ចសន្យា អប់រំឈ្មោះ ម៉ិល ពៅ ឱ្យបញ្ឈប់ការបើកលេងល្បែងបន្តទៀត និងបានឱ្យវិលត្រឡប់ទៅផ្ទះវិញ៕

adverise with khmeread