ចតម៉ូតូលើភ្លឺស្រែរួចចុះពាក់មង, ចោរម្នាក់លួចយកម៉ូតូតែរត់មិនរួច

តាកែវ ៖ កម្លាំងប៉ូលិសជំនាញ ស្រុកសំរោង បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធអំពើលួចម៉ូតូនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៥ល្ងាចនៅភូមិត្រពាំងក្នុង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ង៉ែត បារាំង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំងក្នុង ឃុំខ្វាវ ស្រុកសំរោង បានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿងម៉ាក ហុងដា C១២៥ សេរី២០១៥ ពាក់ផ្លាកលេខតាកែវ 1x-6255 ដែលមានម្ចាស់ឈ្មោះ ចែម ទ្រី ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិ ឃុំ ជាមួយគ្នា ខណៈពេលម្ចាស់ម៉ូតូទុកចោលលើភ្លឺស្រែហើយចុះដាក់ម៉ង។ 

ប៉ូលិសបន្តថា ក្រោយពេលធ្វើសកម្មភាពរួចក៏ត្រូវបានប្រជាពលរដ្ឋដែលឃើញ ដេញចាប់បានប្រគល់ឱ្យសមត្ថកិច្ចតែម្តង។ 

បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ រីវត្ថុតាងបានប្រគល់ជូនជនរងគ្រោះវិញ៕

adverise with khmeread