អ្វីដែលអ្នកមើលឃើញមុនគេក្នុងរូបរបស់កំពូលវិចិត្រកររុស្ស៊ីមួយសន្លឹកនេះ អាចលាតត្រដាងអំពីការភ័យខ្លាចលាក់កំបាំងក្នុងចិត្តរបស់អ្នកបាន

ការភ័យខ្លាចរមែងកើតឡើងដើម្បីជាការឆ្លើយតបតាមធម្មជាតិទៅនឹងអ្វីដែលយើងយល់ឃើញថាជាការគំរាមកំហែងឬមានគ្រោះថ្នាក់ ប៉ុន្តែមិនមែនគ្រប់ប្រភពនៃការភ័យខ្លាចរបស់មនុស្សគ្រប់គ្នាសុទ្ធតែកើតចេញមកពីកន្លែងតែមួយដូចគ្នានោះទេ។ យើងជួបការភ័យខ្លាចពេញមួយជីវិតរបស់យើង ដែលអាចធ្វើឱ្យអារម្មណ៍ទី ៦ របស់យើង ភ្ជាប់ទៅនឹងអ្វីៗដែលមិនពាក់ព័ន្ធសោះ ដែលរឹតដុតអារម្មណ៍ឱ្យកាន់តែភ័យខ្លាច។

គំនូរបំភ័ន្តនេះគឺអាចប្រាប់អំពីការភ័យខ្លាចលាក់កំបាំងក្នុងចិត្តរបស់យើងតាមរយៈអ្វីដែលយើងកត់សម្គាល់ឃើញមុនគេពីរូបនេះ។ ចាប់ផ្តើមដំបូងបំផុតគឺត្រូវមើលរូបគំនូរ ឈ្មោះ "Butterfly Apple" គូរដោយវិចិត្រកររុស្ស៊ី ឈ្មោះ Vladimir Kush ។ តើរូបនេះគូរអំពីអ្វីពេលអ្នកសម្លឹងមើលវាដំបូងបង្អស់? ខាងក្រោមនេះនឹងបង្ហាញពីអ្វីដែលអ្នកប្រហែលជាមានការភ័យខ្លាចក្នុងវិញ្ញាណទី៦ ពីការសម្លឹងមើលរូបភាពនេះ។

កាំបិត : ប្រសិនបើអ្នកកត់សម្គាល់ឃើញកាំបិតមុនគេ វាបង្ហាញថាអ្នកមានការភ័យខ្លាចថានឹងកើតជំងឺធ្ងន់ធ្ងរបង្កឱ្យស្លាប់ ដោយមិនដឹងខ្លួន។ មនុស្សជាច្រើនដែលឃើញកាំបិតដំបូងគេ គឺមានការភ័យខ្លាចរងទុក្ខវេទនាពីជំងឺបែបនេះដូចគ្នា និងព្រួយបារម្ភថាពួកគេអាចនឹងស្លាប់គ្រប់ពេល។

ដង្កូវ : អ្នកដែលកត់សម្គាល់ឃើញដង្កូវភ្លាមៗ ត្រូវបានគេនិយាយថា ភ័យខ្លាចចំពោះភាពអាថ៌កំបាំង។ ការភ័យខ្លាចបែបអាថ៍កំបាំងទាំងនោះអាចមាន ខ្មោចលង ឬ មនុស្សអាក្រក់លបធ្វើឃាតជាដើម។

មេអំបៅ : ការកត់សម្គាល់ឃើញមេអំបៅដំបូងគេមានន័យថាអ្នកប្រហែលជាភ័យខ្លាចការក្បត់។ ជាទូទៅអ្នកដែលកត់សម្គាល់ឃើញមេអំបៅបានឆ្លងកាត់ច្រើនដងមកហើយនូវការក្បត់កាលពីមុន ហើយមានការភ័យខ្លាចថាវានឹងកើតឡើងម្តងទៀត។

ផ្លែប៉ោម : ប្រសិនបើអ្នកប្រទះឃើញផ្លែប៉ោមមុនគេ មានន័យថាអ្នកមានការភ័យខ្លាចថា មនុស្សដែលអ្នកស្រលាញ់ ស្លាប់ចោលអ្នក។ នេះជារឿងធម្មតាសម្រាប់អ្នកដែលធ្លាប់បាត់បង់នរណាម្នាក់ដែលជិតស្និទ្ធនឹងពួកគេ ហើយមិនអាចទ្រាំទ្រនឹងអារម្មណ៍ឈឺចាប់ម្តងទៀត៕

adverise with khmeread