ឈឺក្បាលមាន ៤ ប្រភេទ តែអាហារ ៩ មុខអាចជួយបំបាត់វាបាន

នរណាក៏អាចឈឺក្បាលដែរ ហើយវាភាគច្រើនគឺខ្វះជាតិទឹក តានតឹងអារម្មណ៍ ស្ដ្រេស និងគេងមិនគ្រប់គ្រាន់។ ឈឺក្បាលអាចបណ្ដាលមកពីខ្វះជាតិទឹក អុកស៊ីសែន និងសារធាតុចិញ្ចឹមផ្សេងៗ ហើយវាក៏អាចមកពីឥរិយាបថមិនត្រឹមត្រូវ និងទម្លាប់បរិភោគអាហារមិនមានសុខភាពល្អដែរ។ ប្រសិនបើអ្នកចាប់ផ្ដើមផឹកថ្នាំបំបាត់ការឈឺចាប់ អ្នកអាចនឹងមានបញ្ហាទៅថ្ងៃមុខ។

ឈឺក្បាលមាន ៤ ប្រភេទ៖
១. ឈឺក្បាលស្ដ្រេស ឬឈឺក្បាលម្ដុំថ្ងាស
២. ឈឺក្បាលម្ដុំភ្នែក
៣. ឈឺក្បាលម្ដុំច្រមុះចន្លោះភ្នែក
៤. និងឈឺក្បាលប្រកាំង ឬឈឺក្បាលមួយចំហៀងក្បាល។

ហើយខាងក្រោមនេះ គឺជាអាហារ ដើម្បីបំបាត់ការឈឺក្បាលរបស់អ្នក៖
១. ទទួលទានអាហារសម្បូរម៉ាញ៉េស្យូមឱ្យបានច្រើនដូចជាបន្លែបៃតង ពពួកសណ្ដែក គ្រាប់ធញ្ញាជាតិ។ល។
២. ទទួលទានទឹកឱ្យបានច្រើន។
៣. ស្អំទឹកកកសម្រាប់ឈឺក្បាលម្ដុំច្រមុះចន្លោះភ្នែក។
៤. អង្គុយឱ្យត្រង់ខ្លួនមានរបៀប។
៥. ពិសាទឹកខ្ញីក្ដៅឧណ្ហៗ ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។
៦. ដាក់ឈើអែមមួយដើមចូលក្នុងកែវទឹកក្ដៅឧណ្ហៗ រួចពិសា។
៧. ទំពារជីរអង្កាមស្រស់ៗ។
៨. ផឹកទឹកក្រូចឆ្មាក្ដៅឧណ្ហៗ។
៩. និងពិសាផ្លែប៉ោមមួយចំណិត៕

adverise with khmeread