ឃើញបុរសពិការភ្នែកដើរកាន់ចង្កៀងទាំងយប់ទាំងថ្ងៃ បុរសវ័យក្មេងមួយក្រុមនាំគ្នាសើចចម្អកឱ្យគាត់...ពេលគាត់ស៊កសម្តីវិញស្ងាត់ជ្រៀបដូចចោរលួចសេះ!

រឿងនិទានអប់រំ ៖ ជាយូរលង់ណាស់មកហើយ មានបុរសម្នាក់រស់នៅក្នុងទីក្រុងតូចមួយដោយទីពឹងខ្លួនឯង ហើយមើលមិនឃើញអ្វីនោះទេ។ គាត់ គឺជាមនុស្សពិការភ្នែក។ ប៉ុន្តែគាត់ជានិច្ចកាលកាន់ចង្កៀងមួយជាមួយគាត់ មិនថាយប់ឬថ្ងៃ។

នៅយប់មួយខណៈដែលគាត់មកផ្ទះវិញ បន្ទាប់ពីបរិភោគអាហារពេលល្ងាចខាងក្រៅរួច គាត់បានដើរកាត់ក្រុមអ្នកធ្វើដំណើរវ័យក្មេងមួយក្រុម។ ពួកគេឃើញថា គាត់គឺជាមនុស្សពិការ ប៉ុន្ដែបែរជាមកកាន់ចង្កៀងទៅវិញ។ ពួកគេចាប់ផ្ដើមសើចចម្អក និងសើចដាក់គាត់។ មានម្នាក់ក្នុងចំណោមមនុស្សមួយក្រុមនោះនិយាយថា "ហេ៎តាចាស់! តាឯងជាមនុស្សពិការ ហើយមិនមើលឃើញអ្វីទាំងអស់! ម្ដេចក៏តាកាន់ចង្កៀងទៅវិញ?"។

បុរសចំណាស់ពិការភ្នែកនោះបានឆ្លើយតបថា "ពិតណាស់ ខ្ញុំពិការភ្នែក ហើយខ្ញុំមិនអាចមើលឃើញអ្វីទាំងអស់ ប៉ុន្ដែចង្កៀងភ្លើងមួយនេះ ដែលខ្ញុំកំពុងកាន់គឺសម្រាប់មនុស្សដូចជាពួកឯងអាចមើលឃើញ។ អ្នកឯងអាចនឹងមើលមិនឃើញបុរសពិការភ្នែកដូចជាខ្ញុំកំពុងដើរកាត់ ហើយច្រានខ្ញុំឱ្យដួល។ អ៊ីចឹងហើយទើបខ្ញុំកាន់ចង្កៀងភ្លើងមួយនេះ"។

ក្រុមអ្នកធ្វើដំណើរទាំងនោះមានអារម្មណ៍ថាខ្មាស់អៀន និងសុំអភ័យទោសពីបុរសចំណាស់នោះ។

ន័យអប់រំ ៖ យើងគួរគិតមុននឹងនិយាយឱ្យអ្នកដទៃ។ ជានិច្ចកាលត្រូវចេះគួរសម និងរៀនមើលអ្វីៗប្រកបដោយការត្រិះរិះពិចារណាផង៕

adverise with khmeread