Index

ឃាត់​បុរស​ម្នាក់​តាម​ដីកា​និង​កាប់​បុរស​ម្នាក់​របួសធ្ងន់​

    បាត់ដំបង ៖ នៅ​ខេត្តបាត់ដំបង​មាន​ហេតុការណ៍​កើតឡើង​២​លើក​គឺ​ប៉ូលិស​ចាប់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​លួច​និង​ករណី​ប្រើ​ហិង្សា​កាប់​បុរស​ម្នាក់​របួសធ្ងន់​ហើយ​ជនបង្ក​៣​នាក់​រត់​បាត់ ។​

    ១-​ថ្ងៃទី​១៦​កុម្ភ​:​ឆ្នាំ​២០១៦​ម៉ោង​៥​កន្លះ​ល្ងាច​នៅ​ភូមិ​ទួល​ជ្រៃ​ឃុំ​បារាំង​ធ្លាក់​ស្រុក​ភ្នំព្រឹក កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​បាន​អនុវត្ត​ដីកាចាប់ខ្លួន​លេខ​109​ដ​ច​ជជ​ទ​ចុះ​ថ្ងៃទី​២០​មីនាឆ្នាំ​២០០០​របស់​សាលាដំបូង​ខេត្តបាត់ដំបង​ចាប់ខ្លួន​ឈ្មោះ​ចាន់រុន​ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ​រស់នៅ​ភូមិ​ទួល​ជ្រៃ​ឃុំ​បារាំង​ធ្លាក់​ស្រុក​ភ្នំព្រឹក ពីបទ​លួច​ត្រាក់ទ័រ​ថៃ​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​៩​សីហា​ឆ្នាំ​១៩៩៩​។​


   ២-​ថ្ងៃទី​១៥​កុម្ភ​:​ឆ្នាំ​២០១៦​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​នៅ​ចំណុច​ភូមិ​ដំណាក់​ក្ស​ន្ត ឃុំ​បួរ ស្រុក​ភ្នំព្រឹក​មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា​បង្កដោយ​ឈ្មោះ​ស៊ឹម សៀក​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​និង​គូកន​ចំនួន​២​នាក់​ទៀត​មិន​ស្គាល់​អត្ត​ញ្ញាណ​បាន​ប្រើ​ពូថៅ​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ​ផល សុ​ភឿ​ត​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បណ្តាល​របួសធ្ងន់​។​

    ក្រោយ​កើតហេតុ​ជនសង្ស័យ​បាន​រត់គេចខ្លួន​អស់ហើយ​មូលហេតុ​ដោយសារ​គំនុំ​។​ករណីនេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​និង​តាម​ចាប់ខ្លួន​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាមច្បាប់ ។​

មតិយោបល់