មិននឹកស្មាន ពួកតារាសម្ដែងគ្រប់រូបក្នុងរឿង “Gong Shou Dao” សម្ដែងជាមួយនឹង Jack Ma មិនទទួលបានកម្រៃសូម្បី ១ ដុល្លារ

គ្មានតារាសម្ដែងមួយរូបណាម្នាក់ក្នុងរឿង “Gong Shou Dao” សម្ដែងជាមួយនឹងស្ថាបនិក Alibaba លោក Jack Ma ទទួលបានប្រាក់កម្រៃសម្រាប់ការចូលរួមសម្ដែងក្នុងរឿងនេះឡើយ។

យោងតាមប្រធានផលិតករលោក Jet Li អ្នកទាំងអស់គ្នា ដែលសម្ដែងក្នុងរឿងនេះគឺស្ម័គ្រចិត្តសម្ដែងទាំងអស់។

Jet Li និយាយថា "អ្នកទាំងអស់គ្នាស្ម័គ្រចិត្តធ្វើជាផ្នែកមួយក្នុងរឿងនេះដោយមិនយកកម្រៃអ្វីទាំងអស់ ដោយសារយើងចង់លើកស្ទួយវប្បធម៌ចិន។ ខ្ញុំបានប្រាប់ទៅតារាសម្ដែងទាំងអស់ថា មូលហេតុយើងបង្កើតភាពយន្តនេះ គឺការលះបង់មួយដល់ក្បាច់គុន Wushu Taiji និង Kung Fu"។

រឿងខ្លីមានរយៈពេល ២២ នាទីនេះ មាន Jack Ma ជាតួអ្នកក្បាច់គុនថៃជី ដែលបំបាក់តារាសម្ដែងទាំងអស់ក្នុងរឿងនេះ៕


adverise with khmeread