រហស្សនាម "មីជ្រូក" ល្បីខាងចែកចាយគ្រឿងញៀន និងជនសង្ស័យ៣នាក់ត្រូវបាន បង្ក្រាបជាមួយថ្នាំ២៩កញ្ចប់

​ភ្នំពេញ ៖ កម្លាំងប៉ូលិសអន្តរាគមន៍ពិសេសខណ្ឌពោធិ៍សែនជ័យបានធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀនជាបន្តបន្ទាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ក្នុងនោះមានម្នាក់ជាស្ត្រី រហ័សនាម "មីជ្រូក" ដែលល្បីខាងចែកចាយគ្រឿងញៀនយ៉ាងសកម្ម និងថ្នាំញៀនសរុប២៩កញ្ចប់ នៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី១៤ វិច្ឆិកា ២០១៧ នៅចំណុចគោកបញ្ជាន់ ភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

​ប៉ូលិសនិយាយថា ជនសង្ស័យទាំង៤នាក់ ទី១.ឈ្មោះ សាយ ចាន់ថន ភេទស្រី ហៅ "មីជ្រូក" អាយុ២៥ឆ្នាំ មុខរបរលក់គ្រឿងញៀន ស្នាក់នៅភូមិថ្មគោល១ សង្កាត់ ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ (ដកហូតថ្នាំ ១១កញ្ចប់តូច និងថង់សំរាប់ច្រកមួយចំនួន), ទី២.ឈ្មោះ សូ ភ័ណ្ឌ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ (ដកហូតថ្នាំ៤កញ្ចប់តូច, ទី៣.ឈ្មោះ សឿន ផានីដា អាយុ២៥ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ​ និងទី៤.ឈ្មោះ វ៉ាត់ ប៉ាលី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ (ទាំង២នាក់ដកហូតថ្នាំ១៤កញ្ចប់តូច)។

​ប៉ូលិសបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ កម្លាំងប៉ូលិសផ្នែកអន្តរាគមន៍ និង ផ្នែកជំនាញសន្តិសុខផ្ទៃក្នុង បានចេញល្បាតការពារក្នុងភូមិសាស្ត្រ ដើម្បីទប់ស្កាត់បទល្មើសកុំឱ្យកើតមាន ជាពិសេសបង្ក្រាបករណីគ្រឿងញៀន។ លុះមកដល់ចំណុចក្រោយវត្តគោកបញ្ជាន់ ម្តុំកន្លែងហាល លៀស ក៏ប្រទះឃើញជនសង្ស័យ២នាក់ឈ្មោះ សឿន ផានីដា និងឈ្មោះ វ៉ាត់ ប៉ាលី សង្ស័យបានហៅឃាត់សួរនាំឆែកឆេររកឃើញថ្នាំញៀន ចំនួន១៤កញ្ចប់តូច។

​ក្រោយមកកម្លាំងបានសួរនាំ ជនសង្ស័យឆ្លើយថាទិញពីឈ្មោះ សាយ ចាន់ថន ហៅមីជ្រូក។ បន្ទាប់មកកម្លាំងបាននាំជនសង្ស័យទៅចង្អុលបង្ហាញ ហើយខណៈជិះជិតដល់បន្ទប់ជួលឈ្មោះ សាយ ចាន់ថន ភេទស្រី ហៅមីជ្រូក ក៏ប្រទះជនសង្ស័យម្នាក់ទៀតឈ្មោះ សូ ភ័ណ្ឌ ឈរនៅតាមផ្លូវសង្ស័យឆែករកឃើញ ថ្នាំញៀនចំនួន៤កញ្ចប់តូច។

​ខណៈនោះក៏មានក្មេងៗតូចស្រែកប្រាប់ឈ្មោះ សាយ ចាន់ថន ហៅមីជ្រូក ថាប៉ូលីសមកហើយៗ ភ្លាមនោះជនសង្ស័យរត់ចូលបន្ទប់បម្រុងចាក់ថ្នាំចោលចូលបង្គន់ ដើម្បីបំបាត់ភស្តុតាង ទើបកម្លាំងស្ទុះរត់សម្រុកចូលបន្ទប់ជនសង្ស័យទាន់ ឃាត់ខ្លួនជនសង្ស័យ ឆែកឆេររកឃើញថ្នាំញៀន១១កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់ និងថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។

​បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ចូនមកកាន់ផ្នែកជំនាញប្រឆាំងគ្រឿងញៀនខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំបន្ត កសាងសុំណុំរឿង បញ្ជូនឡើងតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

adverise with khmeread