ប៉ូលិសប៉ុស្តិ៍ក្បាលកោះ ឃាត់ខ្លួនជនសង្ស័យ ០២ នាក់រក្សាទុកថ្នាំញៀន

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍ក្បាលកោះ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ បេតុង ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ពីបទ រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី១៤វិច្ឆិកា២០១៧ ម៉ោង១និង៣០ នាទីរសៀល។

​ប៉ូលិសនិយាយថា ១-ជនសង្ស័យឈ្មោះ ញាន រដ្ឋា ភេទ ប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរបើកបររថយន្ត និង២-ជនសង្ស័យឈ្មោះ ស្រេង គឹមស្រូយ ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ទាំង០២នាក់ស្នាក់នៅភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

​ដកហូតបានវត្ថុតាងមាន ៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូច, ម៉ូតូ០១គ្រឿងម៉ាក Honda Today ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១GO-០៣៤០ លេខតួ ១០៣៦៤៨៩ លេខ ម៉ាស៊ីន ១០៣៦៧០៦។

​បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាង ឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន ប៉ូលិសខណ្ឌច្បារអពៅចាត់ការបន្តតាមនីតិវិធី៕

      

adverise with khmeread