បែកថ្នាំយកឈើជ្រុងវាយរបួស៣នាក់ត្រូវប៉ូលិសវ៉ៃខ្នោះ

ភ្នំពេញ ៖ មានករណីអំពើហិង្សាដោយចេតនាបណ្តាលឱ្យរបួស៣នាក់កើតឡើងនៅថ្ងៃទី១៤ វិច្ឆិកា ២០១៧ វេលាម៉ោង៣ និង៣០នាទីរសៀល នៅចំណុចផ្ទះលេខ២៥ ក្រុម៥  ភូមិ៣ សង្កាត់ច្រាំងចំរេះ៣ ខណ្ឌឫស្សីកែវត្រូវបានប៉ូលិសឃាត់ខ្លួនជនដៃដល់។

ប៉ូលិសនិយាយថា ក្រោយពេលកើតហេតុភ្លាមជនរងគ្រោះបានមកប្តឹងសមត្ថកិច្ចភ្លាមនោសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សេត ម៉ូសានី ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខ២៥ ក្រុម៥ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ មុខរបររត់កង់បី។

ចំណែកជនរងគ្រោះទី១.ឈ្មោះ ផា ចាន់ឌី ភេទស្រី អាយុ២៦ឆ្នាំ មានទីលំដូចខាងលើមុខរបរមេផ្ទះត្រូវជាប្អូនថ្លៃរងរបួសក្បាល(ធ្ងន់), ជនរងគ្រោះទី២.ឈ្មោះ ហ្វា ស៊ីលីហ្វៃសល់ ភេទប្រុស អាយុ១ឆ្នាំ ២ខែត្រូវជាកូនជនរងគ្រោះទី១រងបួសដៃ និងជនរងគ្រោះទី៣.ឈ្មោះ សេត ទ្បាវី ភេទប្រុស អាយុ២៣ឆ្នាំ (ត្រូវជាប្អូនថ្លៃ) មានទីលំដូចខាងលើមុខរបររត់តាក់ស៊ីរងរបួសក្បាល (មធ្យម)។

ប៉ូលិសបន្តថា មុនពេលកើតហេតុជនរងគ្រោះកំពុងបំបៅកូននៅក្រោមផ្ទះពេលនោះជនសង្ស័យ (បែកថ្នាំ) បានដើរមកផ្ទះក៏យកឈីជ្រុងមកវាយក្បាលជនរងគ្រោះ បណ្តាឱ្យរបួសធ្ងន់ហើយទៅវាយកូនជនរងគ្រោះត្រូវដៃរបួសស្រាល។ ពេលនោះជនរងគ្រោះទី៣ឃើញក៏ចូលទៅឃាត់ត្រូវជនបង្កវាយក្បាលបណ្ដាលឱ្យបែកតែម្តង។

បច្ចុប្បន្នប៉ូលិសកំពុងសួរយកចម្លើយនិងកសាងសំណុំរឿងបញ្ជួនទៅលាសាដំបូង រាជធានីភ្នំពេញ៕


 

adverise with khmeread