អ្នកចាំទីលេខ១របស់អ៊ីតាលី Gianluigi Buffon ប្រកាសលាលែងពីបាល់ទាត់ជម្រើសជាតិ

          អ្នក​ចាំទី Gianluigi Buffon ដែល​សម្រក់​ទឹកភ្នែកបន្ទាប់ពី​ក្រុម​អ៊ីតាលីត្រូវខ្ទាតចេញពីវើលខាប់​ឆ្នាំ​ក្រោយនោះ​​បាន​ប្រកាស​បញ្ចប់​អាជីពពីក្រុម​ជម្រើស​ជាតិ​ត្រឹមការបង្ហាញមុខ​លើក​ទី​១៧៥​របស់​ខ្លួន​​។

          អ្នក​ចាំទី​រូបនេះ​ក្តុកក្តួល​យ៉ាងខ្លាំងអំឡុង​ពេល​គោរពភ្លេងជាតិ​ ខណៈ​ពេល​ក្រុម​ស៊ុយអែត​អាចទប់បាន​ស្មើ​០-០នៅទឹកដី San Siro ដើម្បីឆ្លង​ទៅ​វើលខាប់​នៅប្រទេសរុស្ស៊ី។

          អ្នកចាំទី​វ័យ​៣៩​ឆ្នាំ​រូបនេះ​បាន​បង្ហាញមុខលើក​ដំបូងសម្រាប់ក្រុមជម្រើស​ជាតិ​អ៊ីតាលីកាល​ពីខែ​តុលាឆ្នាំ​១៩៩៧​នោះ បានព្យាយាម​រក្សាមិនឲ្យ​របូត​គ្រាប់​បាល់​ទេ ប៉ុន្តែមិត្តរួម​ក្រុម​របស់ខ្លួនក៏មិនអាចរកគ្រាប់បាល់​បានដែរ។

          Buffon មាន​គម្រោងលាលែង​ពីក្រុមជម្រើស​ជាតិ​ក្រោយ​វើលខាប់​ឆ្នាំ​២០១៨​នៅ​ប្រទេសរុស្ស៊ី​ ប៉ុន្តែ​ដោយសារតែ​បាត់បង់ឱកាស​តាំងពី៧ខែមុន​ ដូច្នេះ​ Buffon សម្រេចចិត្ត​លាលែង​មុន​ពេលកំណត់។

          អ្នក​ចាំទី​រូបនេះ​បាន​និយាយថា ខ្លួន​នឹង​ចូល​និវត្ត បន្ទាប់ពី​ព្រឹត្តិការណ៍​វើលខាប់​នៅដំណាច់រដូវកាល​នេះ ប៉ុន្តែ​នឹងមិនលាលែងទេ ប្រសិនបើ​ក្រុម Juventus លើក​ពាន​​ CL។

          Buffon បាន​និយាយបន្ទាប់ពីចប់ការ​ប្រកួតជាមួយក្រុមស៊ុយអែត​ថា “​ខ្ញុំមិន​សោកស្តាយ​សម្រាប់​ខ្លួន​ឯងទេ ប៉ុន្តែ​សោកស្តាយ​ចំពោះ​វិស័យ​បាល់អ៊ីតាលី​”៕

adverise with khmeread