Cristiano Ronaldo បដិសេធការបន្តកិច្ចសន្យាថ្មី ហើយចង់ចាកចេញពី Real Madrid

          តាម​ព័ត៌មាន​ថា កំពូលខ្សែប្រយុទ្ធម្ចាស់ពានបាល់មាស Cristiano Ronaldo បាន​ប្រាប់​ក្លឹប Real Madrid ថា ខ្លួន​ចង់​ចាកចេញនៅដំណាច់​រដូវកាល​នេះ។ កីឡាករ​ឆ្នើមសញ្ជាតិ​ព័រទុយហ្គាល់រូបនេះ​ដែល​នៅ​សល់កិច្ច​សន្យា​​​មួយឆ្នាំ​ទៀត​នោះ ត្រូវគេជឿថា បានស្វែងរក​ច្រក​ចេញ​កាល​ពី​រដូវក្តៅ​ឆ្នាំ​មុន បន្ទាប់ពី​មាន​ការ​ចោទប្រកាន់ថា បាន​គេចមិនព្រម​បង់ពន្ធ។

          Real Madrid ប្តេជ្ញាចិត្ត​បន្ត​កិច្ច​សន្យា​ដល់ Ronaldo លើសពី​ឆ្នាំ​២០២១​បើទោះបីជា​កីឡាករ​រូបនេះ​មិន​ចាប់អារម្មណ៍​នឹងកិច្ច​សន្យា​ថ្មី​ក៏ដោយ។ ប៉ុន្តែតាមព័ត៌មាន​ថា កីឡាកររូបនេះបាន​បដិសេធមិនទទួល​យក​លក្ខខណ្ឌ​ ហើយ​ប្រាប់​ប្រធាន​ក្លឹបលោក Florentino Perez ពីបំណងចង់​ចាកចេញ។

          គេនិយាយថា Ronaldo មិនសប្បាយចិត្ត​នឹង​កិច្ច​សន្យា​នេះហើយ​ជឿថា ក្លឹបអាចនឹងអនុញ្ញាតឲ្យ​ចាកចេញក្នុង​តម្លៃ​សមស្របមួយ។

          កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះត្រូវបាន​គេភ្ជាប់ទៅ​​នឹងកិច្ច​ព្រមព្រៀង​ផ្ទេរទៅកាន់ក្លឹប Man Utd និង​ក្លឹប PSG ​​កាលពី​រដូវក្តៅឆ្នាំ​មុន ៕

adverise with khmeread