adverise with khmeread 1

Ronaldo ឆេះដុំ​បន្ទាប់ពី​អ្នកសារព័ត៌មាន​សួរ​សំណួរ​បាញ់​

Cristiano Ronaldo បាន​និយាយ​បាញ់​ដាក់​ខ្សែប្រយុទ្ធ​មុត​ស្រួច Barcelona ទាំងបី​រូប Lionel Messi, Luis Suarez និង Neymar កាលពី​យប់​ថ្ងៃ​អង្គារ​នៅពេល​រូបគេ​ត្រូវបាន​សួរថា ទំនាក់ទំនង​ជិតស្និទ្ធ​នៅក្រៅ​ទីលាន​របស់​ពួកគេ​បានធ្វើ​ឲ្យ​ពួកគេ​លេង​បានល្អ​យ៉ាងនេះ​មែន​ទេ​?

​តារា​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​របស់​ក្លឹប​រូបនេះ បាន​ឆេះដុំ​រួចមកហើយ​ជុំវិញ​សំណួរ​ទាក់ទង​នឹង​ទម្រង់​លេង​របស់គាត់​និង​ការដែល​មិនសូវ​រក​គ្រាប់​បាល់​បាន​ច្រើន​នៅក្រៅ​ផ្ទះ​ក្នុងការ​ប្រកួត​ថ្មីៗ​នេះ​។

​ដូច្នេះ​នៅពេល​គេ​សួរថា​តើ​ទំនាក់ទំនង​ល្អ​របស់ Messi, Suarez និង Neymar ទើប​ធ្វើ​ឲ្យ​ពួកគេ​លេង​មាន​ប្រសិទ្ធិភាព​ជាង Ronaldo, Karim Benzema និង Gareth Bale គាត់​ក៏​មិន​ខ្លា​ចនឹង​ឆ្លើយ​សំណួរ​បែបនេះ​ឡើយ​។​

​កីឡាករ​រូបនេះ​បាន​ឆ្លើយថា "​ធ្វើ​ម៉េច​ទើប​យើង​ដឹងថា​ទំនាក់ទំនង​របស់​ពួកគេ​វា​បែប​ហ្នឹង​? នេះ​គឺ​ដោយសារតែ​អ្វីដែល​គេ​បាន​សរសេរ​ចុះផ្សាយ​តែប៉ុណ្ណោះ​"​។​

"​ខ្ញុំ​នឹង​ប្រាប់​អ្នក​រឿង​មួយ​។ កាលពី​ខ្ញុំ​នៅ Man Utd ខ្ញុំ​មិនបាន​និយាយ​ជាមួយ Ryan, Paul និង Rio នៅក្រៅ​ទីលាន​នោះទេ លើកលែងតែ​និយាយ "​អរុណសួស្តី​!" ប៉ុន្តែ​យើង​ឈ្នះ Champions League"​។​

"​យើង​បាន​និយាយ​នៅលើ​ទីលាន​និង​នេះហើយ​បាន​វា​សំខាន់​។ តើ​វា​សំខាន់​ទេ​ដែល​ខ្ញុំ​មិនបាន​ចេញ​ក្រៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ Benzema ឬក៏ Bale មិនបាន​មកលេង​ផ្ទះ​របស់ខ្ញុំ​? វា​មិន​សំខាន់​នោះទេ​។ ការ​ញ៉ាំ​អាហារ​បន្តិចបន្តួច ការ​ឱប​បន្តិចបន្តួច ការ​ថើប​បន្តិចបន្តួច សម្រាប់​ខ្ញុំ​វា​មិន​សំខាន់​នោះទេ​"​។​

Ronaldo ហាក់ដូចជា​អន់ចិត្ត​នៅពេល​ត្រូវបាន​សួរ​អំពី​កា​រប​ញ្ចូ​ន​បា​ល់ពី​បាល់​ប៉េ​ណា​ល់​ទី​របស់ Messi កាលពីពេល​ថ្មីៗ​នេះ គាត់​បាន​និយាយថា "​ខ្ញុំ​ដឹងថា​ហេតុអ្វី​បានជា​គាត់​ធ្វើបែបនេះ ហើយ​ខ្ញុំ​នឹងមិន​និយាយ​អ្វី​តទៅទៀត​នោះទេ​។ អ្នក​អាច​គិត​តាមតែ​អ្វីដែល​អ្នក​នឹកឃើញ​ចុះ​"​។​

​នៅពេលដែល​ទម្រង់​លេង​របស់គាត់​បច្ចុប្បន្ន​ក្លាយជា​រឿង​មន្ទិល គាត់​បាន​ប្រាប់​អ្នកសារព័ត៌មាន​ម្នា​ក់ថា "​ខ្ញុំ​ពេញ​ចិត្តនឹង​បន្ត​ទម្រង់​លេង​នេះ​ដែល​អ្នក​និយាយថា​វា​អន់ រហូតដល់​បញ្ចប់​រដូវ​កាល​"​។​

​បន្ថែម​ពីនេះ គាត់​ក៏ត្រូវ​បាន​សួរ​អំពី​ការរក​គ្រាប់​បាល់​មិនសូវ​បាន​នៅក្រៅ​ដី​មុន​ជំនួប​ជាមួយ Roma ក្នុង​ទឹកដី Stadio Olimpico ផងដែរ ដោយ​គាត់​បាន​និយាយថា "​ចាប់តាំងពី​ខ្ញុំ​បាន​ស្នាក់នៅ​ប្រទេស​អេ​ស្ប៉ា​ញ​មក សូម​ប្រាប់​ឈ្មោះ​កីឡាករ​ណាខ្លះ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាង​ខ្ញុំ​នៅក្រៅ​ដី​"​។​

​នៅពេល​គ្មាន​នរណាម្នាក់​ឆ្លើយតប​នោះ គាត់​បាន​បន្ថែមថា "​អ្នក​អត់​រក​មិនបាន​មែន​" ហើយ​គាត់​ក៏​ក្រោកឈរ​ចេញពី​កៅអី​ហើយ​សម្លឹង​មើលមុខ​លោក Zinedine Zidane គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​បាន​ដើរ​ចេញពី​បន្ទប់​មុន​សំណួរ​របស់លោក​ត្រូវបាន​បកប្រែ​ទៅ​ភាសា​អ៊ីតាលី​៕

adverise with khmeread

មតិយោបល់