Ronaldo ទំនងចាកចេញពី Real Madrid មែនទែនហើយ

Cristiano Ronaldo ដែលមានចចាមអារ៉ាមជាមួយនឹងការផ្លាស់ចេញទៅកាន់ក្លឹបបិសាចក្រហម Manchester United និង Paris St-Germain កាលពីទីផ្សាររដូវក្តៅមុន ចង់ចាកចេញពីអធិរាជស Real Madrid បន្ទាប់ពីបានបដិសេធទៅលើកុងត្រាថ្មីជាមួយក្លឹបមួយនេះ។ 

យ៉ាងណាក្តី ប្រធានក្រុមបាល់ទាត់អន្តរជាតិព័រទុយហ្គាល់វ័យ ៣១ឆ្នាំរូបនេះនៅតែមានរយៈពេលបីឆ្នាំទៀតផងដែរនៅលើកុងត្រាបច្ចុប្បន្នរបស់ខ្លួន។
    
ទន្ទឹមនឹងនេះយោងតាមវេបសាយ Sky Sport បានឱ្យដឹងថា ប្រធានក្រុមបាល់ទាត់អន្តរជាតិអាហ្សង់ទីនវ័យ ៣០ឆ្នាំ Lionel Messi ទើបនឹងចុះហត្ថលេខាលើកុងត្រាថ្មីផងដែរដើម្បីបន្តស្នាក់នៅជាមួយនឹងអ្នកមានបុណ្យ Barcelona ៕
 

adverise with khmeread