ផ្នែកលក់ជំនួសឱ្យផ្នែកគណនេយ្យបានក្លាយជាប្រភេទការងារដែលពេញនិយមនៅក្នុងព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ, ថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០១៧ - everjobs.com.kh, ដែលជាគេហទំព័រការងារដែលរីកលូតលាស់ជាងគេនៅក្នុងប្រទេសកម្ពុជា បានប្រមូលផ្ដុំទិន្នន័យក្នុងអំឡុងខែកក្កដា សីហា និងកញ្ញា ហើយបានបង្ហាញពីជំនាញការងារមួយចំនួនដែលត្រូវបានជ្រើសរើសច្រើននៅក្នុងទីផ្សារការងារនៃព្រះរាជាណាចក្រកម្ពុជា។

ក្រោយពីការតាមដានមើលឱកាសការងារជាង៥០០០មុខតំណែងដែលបានចេញផ្សាយនៅលើវែបសាយការងារក្នុងរយៈពេលបីខែកន្លងមកនេះ everjobs អាចកំណត់បានប្រភេទការងារ៥ប្រភេទដែលមានតម្រូវការខ្ពស់នៅក្នុងត្រីមាសទីបីនៃឆ្នាំ២០១៧នេះ។ ក្នុងអំឡុងពេលនេះ ជំនាញផ្នែកលក់បានជំនួសឱ្យផ្នែកគណនេយ្យ និងបានក្លាយទៅជាប្រភេទការងារចំណាត់ថ្នាក់លេខ១ ជាមួយនឹងឱកាសការងារច្រើនបំផុតដែលអមទៅដោយជំនាញផ្នែកគណនេយ្យ បដិសណ្ឋារកិច្ច ទីផ្សារ និងរដ្ឋបាល។ ការរីកចម្រើននៃ "ជំនាញរដ្ឋបាល" ដែលជំនាញមួយនៃប្រភេទការងារកំពុងពេញនិយមនៅក្នុងតីផ្សារការងារ គឺពិតជាការចាប់ផ្ដើមថ្មីដ៏ល្អប្រសើរសម្រាប់ទីផ្សារការងារលើបណ្តាញអ៊ីនធើណេតនៅកម្ពុជា។

ទោះបីជាជំនាញផ្នែកលក់មានចំនួនតម្រូវការការងារខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជាពិតមែន ប៉ុន្តែពាក្យគន្លឹះដែលបានស្វែងរកនៅលើវែបសាយ everjobs.com.kh បានបង្ហាញថាអ្នកស្វែងរកការងារធ្វើភាគច្រើនហាក់ដូចជាពេញចិត្តតួនាទីការងារផ្សេងៗទៀតដូចជា បច្ចេកវិទ្យាពត៌មានវិទ្យា និងការបង្រៀនជាដើម។ លើសពីនេះទៅទៀត everjobs បានឃើញលទ្ធផលគួរឱ្យចាប់អារម្មណ៍នៅក្នុងបញ្ជីការងារៗកំពូលដែលមានដូចជាស្ថាបត្យករ អ្នកបើកបរ​ និងអ្នករចនា។

ជំនាញផ្នែកធនាគារ ដែលជាវិស័យការងារដែលមានការពេញនិយមនៅកម្ពុជាក្នុងត្រីមាសទី២នេះបានកើនឡើងលើសត្រីមាសនេះលើវិស័យសណ្ឋាគារ និងកន្លែងស្នាក់នៅដែលជាវិស័យដែលមានតម្រូវការការងារលំដាប់ទី១ នេះបើយោងទៅតាមទិន្នន័យពី everjobs។ យោងទៅតាមរបាយការណ៍របស់ក្រុមប្រឹក្សាដំណើរកំសាន្ត និងទេសចរណ៍ពិភពលោក (WTTC) "ខណៈពេលដែលមនុស្សនៃជំនាន់សហស្សវត្សរ៍កំពុងតែបន្តធ្វើដំណើរ ការផ្តោតការយកចិត្តទុកដាក់ គឺកាន់តែច្រើនឡើងៗទៅលើបទពិសោធន៍ "ពិតប្រាកដ" នៅក្នុងស្រុក។ និន្នាការនេះបូករួមជាមួយនឹងការកើនឡើងនៃក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាប គឺមានមូលហេតុសំខាន់ៗមួយចំនួនដែលជំរុញដល់កំណើននៃឧស្សាហកម្មទេសចរណ៍របស់ប្រទេសកម្ពុជា។ គិតត្រឹមឆ្នាំ២០២៧ ដំណើរកំសាន្ត និងវិស័យទេសចរណ៍នឹងផ្ដល់ឱកាសការងារចំនួន ១ ៧២០ ០០០​មុខតំណែង ដែលការកើនឡើងមានចំនួន ៤.៨% ក្នុងរយៈពេល ១០ឆ្នាំខាងមុខទៀតនេះ។"

យោងទៅតាមលោក Niels van Klooster អ្នកគ្រប់គ្រង everjobs ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា​ "វាពិតជាមានការគួរឱ្យចាប់អារម្មណ៍ណាស់ដែលឧស្សាហកម្មការងារថ្មីៗជាច្រើនកំពុងនឹងរីកលូតលាស់លឿនជាងវិស័យធនាគារពីជំនាន់មុន ហើយដូចទៅនឹងការរំពឹងទុកមែន វិស័យសណ្ឋាគារ និងកន្លែងស្នាក់នៅបានក្លាយជាឧស្សាហកម្មការងារនៅក្នុងលំដាប់កំពូលនៅកម្ពុជា។" គាតក៏បានបន្ថែមទៀតថា វាក៏មានការរីកចម្រើនគួរឱ្យកត់សំគាល់ជាច្រើនទៀតនៅក្នុងវិស័យការងារដែលទាមទារគំនិតច្នៃប្រឌិតដូចជាការរចនា និងផ្នែកទីផ្សារផងដែរ។

អំពី Everjobs Cambodia

everjobs.com.kh គេហទំព័រអ៊ិនធើណេតសម្រាប់ស្វែងរកការងារធ្វើដែលឈានមុខគេបំផុតនៅកម្ពុជា ដែលត្រូវបានដំណើរការ កាលពីខែ មិថុនា ឆ្នាំ ២០១២ នៅប្រទេស មីយ៉ាន់ម៉ា។ គេហទំព័រនេះត្រូវបានពង្រីកនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ នាពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយត្រូវបានដំនើរការនៅប្រទេសកម្ពុជា នាខែមីនាឆ្នាំ ២០១៥។ Everjobs Cambodia ទទួលបានភាពជោគជ័យជាមួយនឹងអ្នកបើកមើលក្នុងមួយថ្ងៃ ចំនួន៦៥០០នាក់, ជាមួយស្តុកផ្ទុកទិន្នន័យដែលមាន ៣០,០០០ ពាក្យស្នើរសុំការងារ និង ៣,៥០០កន្លែងនៃឱកាសការងារ។ គេហទំព័រនេះបានផ្ដល់នូវឱកាសការងារជាងរាប់ពាន់នៅក្នុងប្រទេសកម្ពុជា ហើយព្រមទាំងបានជួយផ្គត់ផ្គង់ដល់អ្នកស្វែងរកការងារ ជាមួយនឹងចំនណេះដឹង និងបទពិសោធន៍របស់ពួកគេ។

អំពី Everjobs

everjobs ជាគេហទំព័រអ៊ិនធើណេតសម្រាប់ស្វែងរកការងារដែលសព្វថ្ងៃ បានដំនើរការនៅក្នុង ប្រទេសកម្ពុជា ប្រទេសបង់ក្លាដេស ប្រទេសស្រីលង្កា និងប្រទេសមីយ៉ានម៉ា។ គ្រប់គ្រង និងដឹកនាំដោយនាយកប្រតិបត្តិប្រចាំតំបន់អាស៊ីលោក Gijs Verheijke, everjobs មានបំណងក្លាយជាគេហទំព័រអ៊ិនធើណេតសម្រាប់ស្វែងរកការងារដែលឈានមុខគេ និងស្វែងរកការផ្គូរផ្គងដ៏សក្ដិសមបំផុតសម្រាប់និយោជក និងនិយោជិក។ ក្រុមហ៊ុននេះត្រូវបានគាំទ្រដោយក្រុមអ៊ីនធើណេតអាស៊ីប៉ាស៊ីហ្វិក (APACIG) ។

អំពី APACIG

ក្រុមអ៊ីនធើណេតអាស៊ីប៉ាស៊ីហ្វិក (www.apacig.com) គឺជាក្រុមហ៊ុនដែលបានទទួលការបណ្តាក់ទុនពី ក្រុមហ៊ុនអ៊ីនធើណេត Rocket Ooredoo។ បណ្តាញរបស់ក្រុមនេះមាន ជាង១៣ e-commerce រូមទាំងក្រុមហ៊ុនលើទីផ្សារអ៊ីនធើណេតផ្សេងទៀត វាបានកំពុងតែប្រតិបត្ដិការនៅក្នុងប្រទេសចំនូន ១៥។ ចាប់តាំងពីក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2014 ក្រុមអ៊ីនធើណេតអាស៊ីប៉ាស៊ីហ្វិក (APACIG) បានក្លាយជាគេហទំព័រលើបណ្តាញអ៊ីនធើណេតដែលនាំមុខគេនៅក្នុងតំបន់អាស៊ី ហើយក៏បានក្លាយជាក្រុមហ៊ុនអ៊ីនធើណេតដ៏កំពូលនៅក្នុងតំបន់ផងដែរ។

ទំនាកទំនង៖

Divotsna (Business Development Manager)

ទូរស័ព្ទលេខ៖ +៨៥៥ ៩៦ ២៤៧ ៤៨១៥

អ៊ីម៉ែល៖ [email protected]

 

adverise with khmeread
PR