អាការៈរោគចំនួន ៥ អាចព្យាបាលបានដោយទទួលទានត្រឹមចេក១ផ្លែ

តើអ្នកមានដឹងទេថា​ ចេកសម្បូរទៅដោយជាតិសរសៃ ហើយពួកវាផ្ទុកសារធាតុស្ករបីប្រភេទផ្សេងគ្នា? ហេតុនេះហើយ ទើបចេកគឺជារបស់ដែលពេញនិយមបំផុតនៅលើលោកនេះ។

វាមិនត្រឹមតែឆ្ងាញ់ និងផ្ដល់នូវសារធាតុចិញ្ចឹមនោះទេ ពួកវាថែមទាំងជួយដោះស្រាយបញ្ហា ៥ យ៉ាងឱ្យអ្នក ដោយមិនចាំបាច់ពឹងថ្នាំ។

១. អាការៈមុនមករដូវ ៖ អំឡុងពេលនោះពួកគេបាត់បង់ឈាមច្រើនណាស់ ដែលធ្វើឱ្យកម្រិតជាតិស្ករធ្លាក់ចុះខ្លំាង។ វត្តមានវីតាមីន B6 គឺជាអ្វីដែលបាត់បង់ទៅជាមួយនឹងឈាមដែរ។ ចេកមានផ្ទុកសារធាតុទាំងនោះ និងជួយកុំឱ្យរមួលក្រពើ និងអារម្មណ៍មិនល្អ។

២. លើសសម្ពាធឈាម ៖ សម្ពាធឈាមរបស់អ្នកជានិច្ចកាលមានឥទ្ធិពលចំពោះរាងកាយ។ ប្រសិនបើរាងកាយឡើងកម្រិតសូដ្យូមខ្ពស់ ប៉ូតាស្យូមនឹងធ្លាក់ចុះ ហើយអ្នកនឹងមានអារម្មណ៍លើសសម្ពាធឈាម។ ពិសាចេកមួយផ្លែ បញ្ហានឹងត្រូវបានដោះស្រាយ។

៣. ទល់លាមក និងហ្គាស់ពេញពោះ ៖ ប្រូបាយអូទិកធម្មជាតិរបស់ចេក នឹងស្រាយបញ្ហានេះយ៉ាងឆាប់រហ័សមិនទុកយូរទេ។

៤. ជំងឺធ្លាក់ទឹកចិត្ត ៖ អ្នកដែលទទួលរងជំងឺធ្លាក់ទឹកចិត្ត គឺដោយសារតែអ័រម៉ូន Serotonin ជាអ័រម៉ូនរីករាយធ្លាក់ចុះខ្លាំង។ ចេកមានអាស៊ីតអាមីណូហៅថា Tryptophan ជួយផលិតអ័រម៉ូនទាំងនោះមកវិញ ហើយបញ្ហារបស់អ្នកត្រូវបានដោះស្រាយជាមួយនឹងចេក។

៥. ស្ដ្រេស ៖ មនុស្សស្ទើរតែមួយពិភពលោកទៅហើយ គឺកើតស្ដ្រេស។ នៅពេលស្រ្ដេស រាងកាយនឹងមានការប្រែប្រួលដូចជា ញាប់ញ័រ ក្រពះកូរឮសូរគ្រូកៗ... ហើយអ្នកចាប់ផ្ដើមបាត់បង់ប៉ូតាស្យូម។ បរិភោគចេករួច បញ្ហារបស់អ្នកនឹងត្រូវបានដោះស្រាយ៕

adverise with khmeread