កត្តា ៦ យ៉ាងដែលធ្វើឱ្យមនុស្សវ័យកណ្តាលឡើងទៅ មានអាការៈស្ពឹកស្រពន់ដៃរ៉ាំរ៉ៃ

យើងទាំងអស់គ្នាសុទ្ធតែមានបទពិសោធន៍ស្ពឹក និងស្រពន់ដៃ ជាពិសេសនៅពេលក្រោកពីដំណេក។ ខណៈដែលវាអាចបណ្ដាលមកពីគេងពីលើដៃយូរពេក ស្ពឹកដៃរ៉ាំរ៉ៃគឺត្រូវតែជួបវេជ្ជបណ្ឌិតហើយ។

ហើយខាងក្រោមនេះជាមូលហេតុ ដែលអ្នកស្ពឹកនិងស្រពន់ដៃនៅពេលក្រោកពីដំណេក។

១. គេងមិនមានរបៀប ៖ គេងលើដៃយូរពេកបណ្ដាលឱ្យស្ពឹក។ វាកើតឡើងដោយសារតែការសង្កត់ ធ្វើឱ្យមានសម្ពាធលើសរសៃប្រសាទ នាំឱ្យមានអារម្មណ៍ស្ពឹក។

២. របួស និងសត្វល្អិតខាំ ៖ ប្រសិនបើអ្នកមានរបួសត្រង់តំបន់ក អ្នកនឹងមានអារម្មណ៍ស្ពឹកនៅនឹងដៃ និងប្រអប់ដៃ។ សត្វខាំ ជាតិពុល អាហារសមុទ្រ ពីងពាង និងសត្វល្អិតផ្សេងទៀតក៏អាចបង្កឱ្យស្ពឹកដៃដែរ។

៣. ផឹកជាតិអាល់កុល ៖ ការសេពជាតិអាល់កុលរយៈពេលយូរ អ្នកនឹងមានបញ្ហាស្ពឹកនិងស្រពន់ដៃនេះដែរ។ ដោយសារតែជាតិអាល់កុលបំផ្លាញកោសិកាសរសៃប្រសាទ នៅពេលអ្នកផឹកមុជម្ដងម្កាល ហើយវានឹងមិនជួសជុលសរសៃប្រសាទឡើងវិញឡើយ ប្រសិនបើមិនផ្អាកសេពជាតិអាល់កុលនោះ។

៤. កត្តាថ្នាំ និងជាតិពុល ៖ ថ្នាំដូចជាថ្នាំលើសឈាម និងបេះដូង ថ្នាំជក់ ការប៉ះពាល់ផ្សែងពុល និងថ្នាំព្យាបាលដោយគីមី គឺសុទ្ធតែមានផលប៉ះពាល់នេះទាំងអស់។

៥. ទឹកនោមផ្អែម ៖ វាអាចជារោគសញ្ញាទឹកនោមផ្អែម ដូច្នេះសូមកុំបណ្ដោយ ត្រូវពិនិត្យឈាមមើលជាបន្ទាន់។

៦. ហើយចំណុចចុងក្រោយ គឺខ្វះវីតាមីន B12៕

adverise with khmeread