adverise with khmeread Index

ប្រើ​ហិង្សា​កាប់​បុរស​ម្នាក់​របួសធ្ងន់​ហើយ​រត់​បាត់​

         កំពង់ឆ្នាំង ៖ បុរស​ម្នាក់​មានទំនាស់​ពាក្យសម្តី​គ្នា​ឈានដល់​ប្រើ​ហិង្សា​ដោយ​ចេតនា​កាប់​លើ​បុរស​ម្នាក់​ឲ្យ​របួសធ្ងន់​ហើយ​រត់​បាត់ ។​

    អំពើហិង្សា​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​កន្លះ​ល្ងាច​ថ្ងៃទី​១៦​កុម្ភ​: ឆ្នាំ​២០១៦ ភូមិ​ចក ឃុំ​លង្វែក  ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

        ប៉ូលិស​និយាយថា ហេតុការណ៍​នេះ​បង្កឡើង​ដោយ​ជនសង្ស័យ ឈ្មោះ ម៉ៅ  ផល  ភេទ ប្រុស  អាយុ​៥២ ឆ្នាំ រស់នៅ​ភូមិ​ចក ឃុំ​លង្វែក  ស្រុក​កំពង់ត្រឡាច បាន​យក​កាំបិតផ្គាក់​កាប់​ទៅ​លើ ឈ្មោះ ផាន់  វុទ្ធី ភេទ ប្រុស ៣៥  រស់នៅ ភូមិ  ឃុំ  ជាមួយគ្នា​បណ្តាល​ឲ្យ​របួសធ្ងន់ ។​

        ក្រោយ​យ​ពេល​ប្រព្រឹត្ត​រួច​ជន​ល្មើស​រត់គេចខ្លួន ហើយ​ប៉ូលិស​កំពុង​ស្រាវជ្រាវ​តាមរក​ចាប់ខ្លួន  ៕​

adverise with khmeread

មតិយោបល់