Chelsea fc supporters celebrate after the uefa champions league round of 16 match against paris saint germain aap

ហ្វូង​អ្នកគាំទ្រ​ក្រុម​តោ​ខៀវ​ទទួលរង​ការបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​នៅ​ក្នុង​ទឹកដី Parc des Princes

​ក្រុមប៉ូលិស​ការពារ​ស​ន្តិ​សុខ​សណ្តាប់ធ្នាប់​របស់​បារាំង​បាន​ប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក​បាញ់​ទៅលើ​បណ្តា​អ្នកគាំទ្រ​ក្រុម​តោ​ខៀវ Chelsea ជា​លើក​ទី​ពីរ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ផ្ទួនៗ​គ្នា​ដែល​ពួកគេ​បាន​ជួបគ្នា​ក្នុង​វគ្គ​នេះ ខណៈ​ភាព​តានតឹង​បាន​កើន​កាន់​ឡើង​តែ​ខ្លាំង​ក្នុងអំឡុងពេល​ការប្រកួត Champions League វគ្គ ១៦ ក្រុម​ចុងក្រោយ​របស់​ពួកគេ​នៅក្នុង​ទីក្រុង​ប៉ារីស​កាលពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។​

​មន្ត្រី​មកពី​អង្គភាព CRS ប្រឆាំង​កុបកម្ម​នៃ​ប្រទេស​បារាំង​បាន​ប្រើប្រាស់​ឧស្ម័ន​បង្ហូ​ទឹកភ្នែក "CS Gas" បាញ់​ទៅ​ហ្វូង​អ្នកគាំទ្រ​ដើម្បី​សម្រួល​ស្ថាន​ការ​ក្រោយ​ការប្រកួត​ត្រូវបាន​បញ្ចប់​នៅក្នុង​ទឹកដី Parc des Princes ដោយ Chelsea ទទួលបាន​បរាជ័យ​ក្នុង​លទ្ធផល ២-១ ។​

​ខណៈដែល​ហេតុការណ៍​ឆ្នាំមុន​បានកើត​ឡើង​នៅក្រៅ​ទីលាន ហេតុការណ៍​លើក​នេះ​បាន​កើតឡើង​ក្នុង​ទីលាន​វិញ​ម្តង​ដោយមាន​ការ​ប្រឈម​ដាក់គ្នា​រវាង​ប៉ូលិស​និង​អ្នកគាំទ្រ Chelsea៕ 

ប្រភព៖ ដេលីមែល

មតិយោបល់