ហេតុផល ៧ យ៉ាង ធ្វើឱ្យបុរសឈឺប្រដាប់ភេទពេលរួមភេទ

តើអ្នកមានដឹងទេថា មានបុរស ៧ ភាគរយទទួលរងការឈឺចាប់ផ្លូវភេទ អំឡុងពេលរួមភេទទេ? បុរសភាគច្រើនត្អូញត្អែរឈឺប្រដាប់ភេទរបស់ពួកគេ។ ប្រសិនបើដៃគូរបស់អ្នកឈឺចាប់អំឡុងពេលរួមភេទ វាអាចបណ្ដាលមកពីមូលហេតុខាងក្រោមនេះ។

១. រលាកក្រពេញប្រូស្តាត ៖ បុរសដែលរលាកក្រពេញប្រូស្ដាតរ៉ាំរ៉ៃ នឹងឈឺចាប់ពេលរួមភេទ ឬបន្ទាប់ពីរួមភេទ ពេលបញ្ចេញទឹកកាម ឬខណៈដែលកំពុងនោម។

២. ឆ្លងមេរោគក្នុងទឹកនោម ៖ បុរសមួយចំនួនឈឺចាប់ពេលរួមភេទ នៅពេលមានមេរោគក្នុងទឹកនោម។ ក្រៅពីនោះ វាមានរោគសញ្ញាមួយទៀតគឺនោមញឹកញាប់ នោមក្រហាយ ខណៈដែលកំពុងនោម នោមទាស់ និងពេលខ្លះវិលមុខ។

៣. រលាកស្បែកលិង្គ ៖ ពេលខ្លះប្រតិកម្មអាឡែរស៊ី អាចបណ្ដាលឱ្យរលាកស្បែកនៅជុំវិញស្បែកលិង្គ ជាលទ្ធផលធ្វើឱ្យឈឺចាប់ពេលរួមភេទ។ ហើយមូលហេតុដែលបណ្ដាលឱ្យរលាករួមមានប្រើសាប៊ូមិនល្អ ប្រើម្សៅសាប៊ូ...។

៤. កើតស្វាយ ៖ ជំងឺនេះកើតឡើងដោយសារតែមានដៃគូច្រើន ហើយបុរសម្នាក់ក្នុងចំណោម ៩ នាក់គឺមានវា និងជាលទ្ធផល ឈឺចាប់ពេលរួមភេទ។

៥. កើតរោគសើរស្បែក ៖ Psoriasis គឺជាជំងឺប្រព័ន្ធភាពស៊ាំរ៉ាំរ៉ៃមួយ បណ្ដាលឱ្យមានដំបៅនៅលើរាងកាយ។ ជំងឺនេះមានន័យថាប្រព័ន្ធភាពស៊ាំរបស់អ្នកវាយប្រហារអ្នក នៅតំបន់ណាមួយនៅលើរាងកាយ។ ហើយប្រសិនបើវាកើតឡើងស្បែកលិង្គរបស់អ្នក ពិតណាស់ការរួមភេទរបស់អ្នកនឹងឈឺចាប់។

៦. ជំងឺងាប់លិង្គ Peyronie ៖ ជំងឺនេះធ្វើឱ្យលិង្គរបស់អ្នកបត់ឡើងលើ ជាហេតុធ្វើឱ្យរួមភេទឈឺចាប់។

៧. ជំងឺក្រឡិត ៖ ជំងឺនេះគឺជាជំងឺកម្រ នៅពេលអ្នកមិនអាចបើកស្បែកក្បាលលិង្គរបស់អ្នកបាន ជាហេតុធ្វើឱ្យឈឺចាប់ពេលរួមភេទ៕

adverise with khmeread