កាប់មែកឈើសុខៗរបូតដៃធ្លាក់ពូថៅចូលបាតទន្លេ...បន់ព្រះឱ្យជួយ ស្រាប់តែ

អស់ការជាយូរលង់ណាស់មកហើយ មានអ្នកកប់អុសម្នាក់រស់នៅក្នុងភូមិតូចមួយ។ គាត់ស្រឡាញ់ការងារគាត់ណាស់ ហើយជាមនុស្សស្មោះត្រង់ទៀតផង។ រៀងរាល់ថ្ងៃ គាត់ចេញទៅក្រៅដើម្បីកាប់អូសពីមែកឈើ។ គាត់បានយកឈើទាំងនោះមកក្នុងភូមិ លក់ទៅឈ្មួញម្នាក់ និងទទួលបានកម្រៃពីការលក់អុសនោះ។ គាត់រកចំណូលគ្រាន់តែមួយរស់ប៉ុណ្ណោះ ប៉ុន្ដែគាត់ពេញចិត្តនឹងជីវិតសាមញ្ញបែបនេះ។

ថ្ងៃមួយខណៈដែលគាត់កំពុងកាប់មែកឈើនៅក្បែរទន្លេមួយ ពូថៅរបស់គាត់របូតពីដៃធ្លាក់ចូលក្នុងទន្លេ។ ទន្លេនោះជ្រៅណាស់ គាត់មិនអាចស្រង់វាមកវិញបានទេ។ គាត់មានតែពូថៅមួយនោះគត់ តែបានធ្លាក់ចូលទឹកទន្លេទៅហើយ។ គាត់ចាប់ផ្ដើមព្រួយបារម្ភ ថាតើគាត់នឹងរកប្រាក់ដោយរបៀបណាដើម្បីចិញ្ចឹមជីវិត។ គាត់ចាប់ផ្ដើមក្រៀមក្រំ និងបន់ស្រន់ព្រះ។ គាត់បន់ដោយចិត្តស្មោះស រំពេចនោះព្រះបានបង្ហាញខ្លួននៅពីមុខគាត់ ហើយសួរទៅគាត់ថា "តើមានបញ្ហាអ្វីទៅ បុរសកាប់អុស?"។ បុរសកាប់អុសនោះបាននិយាយដំណើររឿង និងសុំព្រះឱ្យយកស្រង់ពូថៅត្រឡប់មកវិញ។

ព្រះបានយកលូកដៃចូលក្នុងទន្លេ និងចាប់ចំពូថៅប្រាក់ និងសួរទៅបុរសកាប់អុសថា "តើពូថៅមួយហ្នឹងមែនទេ?"។ បុរសកាប់អុសនោះមើលពូថៅហើយក៏និយាយថា "មិនមែនទេ"។ ដូច្នេះព្រះក៏បានលូកដៃចូលក្នុងទន្លេនោះម្ដងទៀត និងចាប់ចំពូថៅមាសហើយសួរទៅបុរសនោះថា "តើពូថៅមួយហ្នឹងមែន?"។ អ្នកកាប់អុសមើលហើយ និយាយថាទេ។ ព្រះនិយាយថា "គិតមើលម្ដងទៀតមើល នេះគឺជាពូថៅមានតម្លៃណាស់ តើឯងប្រាកដទេ?"។ អ្នកកាប់អុសនោះនិយាយថា "វាមិនមែនជារបស់ខ្ញុំទេ។ ខ្ញុំមិនអាចកាប់មែកឈើដោយប្រើពូថៅមាសកើតទេ។ វាមិនមានប្រយោជន៍សម្រាប់កាប់អុស"។

ព្រះញញឹម និងទីបំផុតយកដៃរបស់ទ្រង់ដាក់ចូលក្នុងទឹក ចាប់យកពូថៅដែក និងសួរពាក្យដដែល។ អ្នកកាប់អុសនោះនិយាយថា "បាទ! ពូថៅនោះគឺជារបស់ខ្ញុំ"។ ព្រះចាប់អារម្មណ៍នឹងភាពស្មោះត្រង់របស់គាត់ និងប្រគល់ពូថៅដែកនោះទៅគាត់ ហើយថែមទាំងប្រគល់ពូថៅពីរទៀតទៅគាត់ដើម្បីជារង្វាន់នៃភាពស្មោះត្រង់។

ន័យអប់រំ ៖ ត្រូវតែស្មោះជានិច្ច! ភាពស្មោះត្រង់ ជានិច្ចកាលគឺត្រូវទទួលបានមកវិញនូវការតបស្នងជាទីគាប់ចិត្ត៕

adverise with khmeread