adverise with khmeread Untitled 1

ឃាត់​មេ​កន្ទុយលេខ​ដុះ​ស្លែ​៣​នាក់​នៅ​ខេត្តសៀមរាប​បញ្ជូនទៅ​តុលាការ

     សៀមរាប ៖ មេ​កន្ទុយលេខ​២​នាក់​ត្រូវបាន​ប៉ូលិស​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្តសៀមរាប​បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ផ្ទាល់​ដោយ​សហការ​ជាមួយ​លោក​អធិការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​នៃ​អធិការ​ប៉ូលិស​ក្រុង​សៀមរាប​បាន​បង្ក្រាប​ទីតាំង ល្បែង ស៊ីសង​ភ្នាល់​កន្ទុយលេខ​ខុសច្បាប់​នៅក្នុង​ក្រុង​សៀមរាប​ចំនួន ២​ទីតាំង​ធំៗ​និង​មួយ​ទីតាំង​ទៀត​ក្នុង​ផ្សារ​ស្រុក​បន្ទាយស្រី​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​។​

    ប៉ូលិស​ក្រុង​សៀមរាប​បាន​ឲ្យ​ដឹងថា មេ​ឆ្នោត​២​នាក់​ដែល​បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​នៅ​ទីតាំង​ទី​១​មានឈ្មោះ អេង ចំរើន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្ថិតក្នុង​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប​ក្រុង​សៀមរាប និង​ទី​តាំងទី​២ មានឈ្មោះ យិន វណ្ណ​នី​ភេទ​ស្រី អាយុ ៥២​ឆ្នាំ ស្ថិតក្នុង​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប ។​

     នៅក្នុង​ថ្ងៃ​ដដែល​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ក៏បាន​បង្ក្រាប​និង​ឃាត់ខ្លួន​អ្នកលក់​ឆ្នោត​១​កន្លែង​ទៀត​នៅក្នុង​ផ្សារ​ស្រុក​បន្ទាយស្រី​ដែលមាន​ឈ្មោះ​
​នី ស៊ី​ណាត​ភេទ​ស្រី​អាយុ​២៩​ឆ្នាំ​ស្ថិតនៅ​ភូមិ​បន្ទាយស្រី ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី​ផងដែរ​។​

    កិច្ចប្រតិបត្តិការ​នេះ​ក៏​ស្ថិតក្រោម​ការដឹកនាំ​និង​សម្រប​ស​ម្រួ​ស​ពី​សំណាក់​លោក​ព្រះរាជអាជ្ញា​កើត វណ្ណា​រ៉េត​ផងដែរ ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់