adverise with khmeread Untitled 1

វាយ​មន្ត្រីប៉ូលិស​ក្នុង​រោង​ការឃាត់​ជនដៃដល់​២​នាក់​

     កណ្ដាល ៖ បុរស​២​នាក់​ត្រូវបាន​ប៉ូលិស​ស្រុកលើ​ដែក​ចាប់ខ្លួន​បន្ទាប់ពី​បាន​ប្រើ​ហិង្សា​ដោយ​ចេតនា​វាយតប់​គ្នា​ក្នុង​រោងការ កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃទី​១៦​កុម្ភ​:​ឆ្នាំ​២០១៦​នៅ​ចំណុច​ក្នុង​រោងការ ភូមិ​ពាម​រាំង​ក្រោម​ឃំ​ុ​ពាម​រាំង​ស្រុក​លើកដែក ខេត្តកណ្ដាល​ខណ​:​ពេល​ប៉ូលិស​ចូលទៅ​ធ្វើ​អន្តរាគមន៍​ត្រូវ​ជន​នោះ​វាយ​ប៉ូលិស​ថែមទៀត ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ជា ច​ន្ទ័​វិ​ជ្ជៈ​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​មន្ត្រីប៉ូលិស​ប៉ុស្តិ៍​ពាម​រាំង ឃុំ​ពាម​រាំង ស្រុក​លើកដែក ខេត្តកណ្តាល​។​

    ចំណែក​ជនសង្ស័យ​២ នាក់​គឺ​១-​ឈ្មោះ​យ៉េ​ង សិត​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​មុខរបរ​កម្មករ​ទីលំនៅ​ភូមិ​ល្វា​ទោង ឃំ​ុ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្ដាល (​ឃាត់ខ្លួន​)​និង​២-​ឈ្មោះ​សនដា​វុ​ធ​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​កសិករ​មាន​ទី​លំនៅ​ភូមិ​បឹង​លើ​ឃំ​ុ​ខ្ពប​អា​ទាវ ស្រុក​លើកដែក ខេត្តកណ្តាល​(​ឃាត់ខ្លួន​) ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១៦​កុម្ភ​:២០១៦​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ជន សង្ស័យ​ទាំង​២​នាក់​និង​បក្ខពួក​បានមក​ចូលរួម​ក្នុង​ពិធីមង្គលការ​។​ពេលនោះ​ជនសង្ស័យ​ឈ្មោះ​យ៉េ​ង សិត  ក៏បាន​ឈ្លោះ​ប្រតាយប្រតប់​គ្នា​ក្នុង​រោងការ  ហើយ​ម្ចាស់​ដើមការ​បាន​ប្ដឹង​សមត្ថកិច្ច មកឃាត់​ចាប់​ឈ្មោះ​យ៉េ​ង​សិត​។​

    ពេលនោះ​ស្រាប់តែ​ឈ្មោះ​វុ​ធ​បាន​ចូលមក​ឃាត់​សមត្ថកិច្ច​មិន​ឲ្យ​ចាប់​ឃាត់ខ្លួន​ឈ្មោះ​យ៉េ​ង សិត​ទេ​។​ស្រាប់តែ​ភ្លាមនោះ​ឈ្មោះ​វុ​ធ​បាន​វា​យមក​សមត្ថកិច្ច​មួយ​ដៃ​ចំ​ខ្នង​ហើយ ពេលនោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នក​ទាំង​២​នាក់មក​ប៉ុស្ដិ៍​ពាម​រាំង  រួច​បញ្ជូនមក​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​លើកដែក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន បន្ត​ចាត់ការ​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់