ការស្រាវជ្រាវថ្មីរកឃើញថា ពិសាកាហ្វេ ៣ ពែងរាល់ថ្ងៃជួយទប់ស្កាត់​ជំងឺថ្លើម មហារីក​ថ្លើម និង​ជំងឺ​ក្រិន​ថ្លើម បាន ៧០ ភាគរយ

ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ការផឹក​កាហ្វេ ៣ ពែង​រាល់ថ្ងៃ អាចជួយ​សង្គ្រោះ​ជីវិត​អ្នក​បាន​។​

​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា បរិមាណ​នេះ​អាច​បន្ថយ​ហានិភ័យ​ក្នុង​ការកើត​ជំងឺថ្លើម មហារីក​ថ្លើម និង​ជំងឺ​ក្រិន​ថ្លើម រហូតដល់​ទៅ ៧០ ភាគរយ​។​

​ពួក​អ្នកជំនាញ​នៅ​សាកលវិទ្យាល័យ University College London ជឿថា ផលប្រយោជន៍​នៃ​ការសង្គ្រោះ​ជីវិត​របស់​កាហ្វេ គឺ​ដោយសារតែ​កាហ្វេ​សម្បូរ​ទៅដោយ ជាតិ​កាហ្វេ​អ៊ី​ន ជាតិ Kahweol ជាតិ​ Cafestol និង​សារធាតុ​អង់​ទី​អុកស៊ីដ​ង់​។​

​បន្សំ​នៃ​សមាសធាតុ​និង​សារធាតុ​ទាំងនេះ​គឺ​ជួយ​ការពារ​ថ្លើម​និង​បញ្ឈប់​ស្នាមរបួស​នៃ​ជាលិកា​និង​ការ​រលាក​ថ្លើម ដែល​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ជំងឺ​ទាំងបី​ខាងលើ​៕

adverise with khmeread