adverise with khmeread Untitled 1

ឃាត់​អ្នករត់ម៉ូតូឌុប​ម្នា​ក់រំ​លោភ​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​បា​នស​ម្រ​ច​

      ភ្នំពេញ ៖ បុរស​ម្នាក់ ត្រូវបាន​ប៉ូលិស​ប៉ុស្ដិ៍​ជ្រោយចង្វារ សហការ​ជាមួយ កម្លាំង​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន បាន​នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្សារ​ដើម​ស្រល់ ផ្លូវ​វត្ត​ចាស់ ក្រុម​២ ភូមិ​២ សង្កាត់​-​ខណ្ឌ​ជ្រោយចង្វារ បន្ទាប់ពី​បុរស​រូបនេះ បានធ្វើ​សកម្មភាព​ល្បួង​ក្មេងស្រី ដើរ​រើស​អេតចាយ​អាយុ​១៤​ឆ្នាំ​បង្ខំ​រំលោភ​រហូត​បានសម្រេច​។​

     ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ បាន​ឲ្យ​ថា ជនសង្ស័យ​ឈ្មោះ​មាន សុផល អាយុ​៣៤​ឆ្នាំ មានមុខ​របរ​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​លេខ​៧៧D ផ្លូវ​វត្ត​ចាស់ ក្រុម​២ ភូមិ​២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

    រីឯ​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ​ស​.​ន​អាយុ​១៤​ឆ្នាំ មានមុខរ​បរជា​អ្នក​រើស​អេតចាយ ព្រមទាំង​ជា​ក្មេង​កំព្រា គ្មាន​ឪពុកម្ដាយ ស្នាក់នៅ​ជាមួយ​ម្ដាយមីង បណ្ដោះអាសន្ន​លើ​ទូក​ច្រាំង​ទន្លេសាប ស្ថិតក្នុង ក្រុម​៧ ភូមិ​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

     យោងតាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​ជា​ម្ដាយមីង និង​ការរៀបរាប់​ឲ្យ​ដឹងថា នៅ​ល្ងាច​ថ្ងៃទី ១៥ កុម្ភៈ ក្មេងស្រី​រងគ្រោះ​បាន​ដើរ​រើស​អេតចាយ នៅ​ម្ដុំ​សួនច្បារ​អូ​តែ​ល​សុខា ក៏ត្រូវ​បុរស​មានមុខ​របរ​រត់​ម៉ូតូឌុប​ពេលយប់ ប្រទះឃើញ​ដោយ​កាមតណ្ហា​ពុះកញ្ជ្រោល បាន​លួងលោម​ក្មេងស្រី​បបួល​ទៅ​កន្លែង​ស្ងាត់ ក្នុង​តូប​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ដើម​ស្រល់ ដោយ​បង្ខំ​រំលោភ​ក្មេងស្រី​ទាល់តែ​បានសម្រេច​ហើយ​ត្រូវបាន​ម្ដាយមីង របស់​ក្មេងស្រី​រងគ្រោះ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃុំខ្លួន សាកសួរ​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​ចាត់ការ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន ទៅ​តុលាការ​ក្រុងភ្នំពេញ​វិនិច្ឆ័យ​តាមផ្លូវ​ច្បាប់​៕​

adverise with khmeread

មតិយោបល់