អ៊ុតមើលទាំងអស់គ្នា ផែនដីរញ្ជួយមែនឬក៏លេងៗ! នៅពេលពួកអ្នកទស្សន៍ទាយខុសលើកមុន អះអាងម្តងទៀតថាភព Nibiru នឹងបង្ករញ្ជួយផែនដីថ្ងៃអាទិត្យនេះ

ពួក​អ្នកបកស្រាយ​ទ្រឹស្តី​អា​ថ៍កំ​បាំង​ចេញមក​បញ្ជាក់​ជាថ្មី​ទៀតហើយ​ថា ពិភពលោក​នឹង​បញ្ចប់​ដោយសារតែ​ភព​អាថ៌កំបាំង ឈ្មោះ នី​ប៊ី​រូ (Nibiru)​។ នេះ​បើតាម​ប្រភពព័ត៌មាន​ Daily Mail ​កាលពី​ថ្ងៃទី ១៧ វិច្ឆិកា​។​

​មុនដំបូង​គេ​សន្ម​ត់​ថា​ភព​នី​ប៊ី​រ៉ូ​នឹង​បំផ្លាញ​ភពផែនដី​នៅ​ថ្ងៃទី ២៣ ខែកញ្ញា បន្ទាប់ពី​លេខវិទូ​គ្រិស្តបរិស័ទ​ម្នាក់​បាន​អះអាងថា ភព​នេះ​ជិត​ប៉ះទង្គិច​ជាមួយ​ភពផែនដី​របស់​យើង​។​

​បន្ទាប់ពី​ទស្សន៍ទាយ​ខុស អ្នកបកស្រាយ​ទ្រឹស្តី​អា​ថ៍កំ​បាំង​មួយចំនួន​បាន​អះអាងថា ភព​នី​ប៊ី​រូ​ជំនួស​មកវិញ​នឹង​បង្ក​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា នៅ​ថ្ងៃអាទិត្យ ទី ១៩ ខែវិច្ឆិកា ដែល​នឹង​បំផ្លាញ​ភពផែនដី​របស់​យើង​។​

​ជាការ​ឆ្លើយតប​ទៅនឹង​ពាក្យ​ចចាមអារ៉ាម​នេះ អ្នកវិទ្យាសាស្ត្រ​កំពូល​របស់​អង្គការ​ណា​សាបាន​និយាយថា ភព​នី​ប៊ី​រូ​មិន​អាចមាន​វត្តមាន​ទេ ពីព្រោះ​កម្លាំង​ទំនាញ​របស់​វា ប្រហែលជា​បាន​ទាញ​ផែនដី​ចេញពី​ព្រះ​ចន្ទ​រួចទៅហើយ​មកទល់​ឥឡូវនេះ​។​

​លោក​បណ្ឌិត ដេវីត ម័​រ​រី​សុន តារាវិទូ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អា​ម៉េ​សរប​ស់ណា​សាបាន​និយាយថា ប្រសិនបើ​ភព​នេះ​ចូលមកក្នុង​ប្រព័ន្ធ​សុរិយគតិ វា​នឹង​បង្អាក់​រាល់​ទីតាំង​របស់​ភព​ទាំងអស់ និង “​ដក​ព្រះ​ចន្ទ​ចេញពី​គន្លង​ផែនដី​ជាមិនខាន​”៕

ប្រភព៖ បរទេស

adverise with khmeread