adverise with khmeread 2

អតីត​វីរៈបុរស​ក្រុម​បិសាច​ក្រហម Paul Parker៖ Tim Sherwood ស​ក្ត​សម​នឹង​មុខតំណែង​ជា​អ្នកចាត់ការ​ថ្មី​របស់​ក្លឹប​ប្រសើរ​ជាង​ជ្រើស​យក Mourinho

​អតីត​ខ្សែការពារ​ក្រុម​បិសាច​ក្រហម Manchester United លោក Paul Parker ជឿជាក់ថា​វា​នឹង​ជា​កំហុស​មួយ​សម្រាប់​ក្លឹប​សម្រាប់​ការតែងតាំង Jose Mourinho ជា​អ្នកចាត់ការ​ថ្មី​របស់​ក្រុម​។ ប៉ុន្តែ​ការ​សើ្ន​ឡើង​នូវ​ជម្រើស​បែបនេះ​នឹងធ្វើ​ឱ្យ​អ្នក​ស្មោះស្ម័គ្រ​របស់ Old Trafford មានការ​ស្រឡាំងកាំង​ជាមិនខាន​។

​លោក Louis van Gaal ត្រូវបាន​គេ​រំពឹងថា​នឹងមាន​បេក្ខភាព​ណា​ម្នាក់​មក​ជំនួស​តំណែង​របស់គាត់​នៅ​ចុងបញ្ចប់​រដូវ​កាល​ដោយ​ការសម្រេចចិត្ត​ពី​សំណាក់​ក្រុម​បិសាច​ក្រហម​។ នាពេល​បច្ចុប្បន្ន​ក្លឹប​កំពុង​ស្ថិតនៅ​លេង​រៀង​ទី​ប្រាំ​ក្នុង Premier League ដែលមាន ៦ ពិន្ទុ​ឃ្លាតឆ្ងាយ​ពី​ក្រុម​ចំណាត់ថ្នាក់​ទី​បួន Manchester City ហើយ​ក៏បាន​ទទួលរង​បរាជ័យ​ក្រោម​ស្នាដៃ Sunderland ក្នុង​លទ្ធផល ២-១ កាលពី​ចុង​សប្តាហ៍​មុននេះ​ផងដែរ​។​

​លោក Mourinho ត្រូវបាន​គេ​ដឹង​យ៉ាង​ទូលំទូលាយ​ថា​គាត់​ជា​បុគ្គល​ម្នាក់​ដែលមាន​សក្តានុពល​ខ្ពស់​ជាងគេ​មួយរូប​ដែល​អាច​ជំនួស​តំណែង​អ្នកចាត់ការ​ទូទៅ​របស់​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​នៅ ManU បច្ចុប្បន្ន ប៉ុន្តែ​អតីត​វីរៈបុរស​ក្រុម​បិសាច​ក្រហម​លោក Parker បាន​បដិសេធ​ជាមួយនឹង​ការយល់ឃើញ​មួយ​នេះ ដោយ​គាត់​បានផ្តល់​ជា​យោបល់​ថា​អតីត​គ្រូបង្វឹក​ក្រុម Aston Villa លោក Tim Sherwood ទើប​ស​ក្ត​សម​ជាមួយនឹង​តំណែង​មួយ​នេះ​៕

adverise with khmeread

មតិយោបល់