បុគ្គលិកពេទ្យយោធាម្នាក់ចងកសម្លាប់ខ្លួន

ព្រះសីហនុ ៖ លោក ពលបាលឯក ផល.សុខច័ន្ទ យោធាខេត្តព្រះសីហនុ មានមុខងារជាបុគ្គលិកពេទ្យគ២វរ១ នៃកងអនុសេនាធំទី២រៀបរយ ភូមិបឹងរាំង ឃុំសាមគ្គី​​​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើអត្តឃាត ដោយចង កសម្លាប់ខ្លួន នៅក្នុងអង្គភាពគ២កាលពីម៉ោងជិត៥ល្ងាចថ្ងៃ១៨ វិច្ឆិកា ២០១៧។ 

សមត្ថកិច្ចដាក់ការសន្និដ្ឋានថា ករណីនេះអាចកើតឡើង ដោយសារគ្រូពេទ្យយោធានេះ មានជំងឺប្រចាំកាយ ជាប់ខ្លួន ទើបសម្រេចចិត្តចង ក ខ្លួនឯងក្នុងបន្ទប់ដេកដោយប្រើខ្សែគោ។

ក្រោយពីធ្វើកោសល្យវិច្ច័យរួចខាងមន្រ្ដីកោសល្យវិច្ច័យ និងគ្រូពេទ្យមណ្ឌលសុខភាពទឹកល្អក់បានបញ្ជាក់ថាករណីនេះពិតជាករណីចងក ធ្វើអត្តឃាត ពិតប្រាកដមែន ដោយមានការចូលរួមពីមេប៉ុស្ដិ៍ និងមេឃុំសាមគ្គី ហើយបច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនអង្គភាពធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread